បណ្តាញសង្គម

ប្រគល់អាវុធជិត៤០ដើម ជូន​អា​ជ្ញា​ធរ​​​ទាំង៧ក្នុង​ស្រុកសេសាន

ខេត្តស្ទឹងត្រែង ៖ អាវុធជាច្រើនប្រភេទ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីតម្កល់រក្សាទុក ក្រោយពលរដ្ឋមានការភ្ញាក់រលឹកយកមកប្រគល់ជូនអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលប៉ុស្តិ៍ទាំង៧ ក្នុងស្រុកសេសាន។

មន្ត្រីជំនាញការិយាល័យគ្រប់ គ្រងអាវុធជាតិផ្ទុះនិងអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងអោយដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយអាជ្ញាធរភូមិ ឃុំប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុកសេសាន បានចុះផ្សព្វផ្សាយអប់រំជូនដល់ប្រជាពលរដ្ឋអំពីការទុកថែរក្សាអាវុធ គឺជាអំពើខុសច្បាប់ និងសូមអោយប្រជាពលរដ្ឋដែលកំពុងរក្សាអាវុធត្រូវប្រគល់ជូនមកសមត្ថកិច្ចវិញដើម្បីរក្សាសន្តិសុខ ក្នុងមូលដ្ឋាន។

ក្រោយការចុះអប់រំផ្សព្វផ្សាយមកប្រជាពលរដ្ឋមានការភ្ញាក់រលឹក ក៏បានប្រគល់អាវុធជូនមកសមត្ថ កិច្ចជំនាញតាមបណ្ដាប៉ុស្តិ៍នគរបា លរដ្ឋបាលទាំង៧ នៃអធិការដ្ឋាននគរបាលស្រុកសេសាន បានចំនួន៣៩ដើមក្នុងរួមមាន K44 ១ ដើម AK47 ២ដើម CKC ១ ដើម កាណុងទទេ២ ដើម ស្នាតេះ១ដើម និងអាវុធកែច្នៃ៣២ដើម។

មន្ត្រីដដែលបន្តថាក្រោយមកលោកអធិការបានបញ្ជាអោយអធិ ការរងដឹកនាំប្រគល់អាវុធទាំងជូនការិយាល័យអាវុធគ្រឿងផ្ទុះនៃស្នង ការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីរក្សាទុកបន្ត។បច្ចុប្បន្នអាវុធ ទាំង៣៩ដើមខាងត្រូវបានរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត៕

ដកស្រង់ពី៖កោះសន្តិភាព