បណ្តាញសង្គម

នគរបាល​ឃាត់ខ្លួន​ជនជាតិ​ចិន​បែក​ថ្នាំ ដកហូត​បាន​អាវុធ​ខ្លី​មួយ​ដើម

រាជធានីភ្នំពេញ ៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលបុស្តិ៍ អូរបែកក្អម សហការណ៍ជាមួយ សន្តិសុខ បុរីអ័រគីដេឃាត់ខ្លួន ខណៈពេលដែលបែកថ្នាំកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត។

ការឃាត់ខ្លួនជនជាតិចិននេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១០ និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ២០០៤ ក្នុងបុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនឈ្មោះ LY HONG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មានផ្ទុកសារធាតុញៀន ជាបុគ្គលិកក្រុមហ៊ុនធ្វើម៉ាស និងស្រោមដៃ ស្នាក់នៅបន្ទប់លេ១២១១ ខុនដូស្កាយលេន ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនរូបនោះ ស្ថិតនៅក្នុងសតិ មិនប្រក្រតី (បែកថ្នាំ) បានធ្វើដំណើរ ទៅក្នុងបុរីអរគីដេ ដោយមានអាវុធខ្លីមួយដើម។ភ្លាមៗនោះ សន្តិសុខក៏បានរាយការណ៍ មកសមត្ថកិច្ចចុះទៅសហការឃាត់ខ្លួនតែម្តង។ ទោះបីជាយ៉ាងគេពុំដឹងថា ជនជាតិចិនរូបនោះបានកាំភ្លើងខ្លីមកពីណានោះទេ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច ដកហូតបាន កាំភ្លើងខ្លី០១ដើម ម៉ាក Z0RAKI លេខ៩០៦TD គ្រាប់១៣គ្រាប់ បង់០១។ ជនសង្ស័យត្រូវ បានសមត្ថកិច្ចបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព