បណ្តាញសង្គម

ដឹង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ធុង​ហ្គា​ស​ហើយ​ស្លាប់​មនុស្ស​៤​នាក់ និង​របួស​៥​នាក់​ហើយ

រាជធានីភ្នំពេញ ៖ ករណីផ្ទុះហ្កាសបង្កើតជាអគ្គិភ័យនៅវេលាម៉ោង១៦និង៣០ នាទីល្ងាច ថៃ្ងសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូលេខ៦៣ សង្កាត់ ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន៤នាក់ និងរងរបួសចំនួន ០៥ នាក់ផងដែរ ដែលពន្លត់ចប់ នៅម៉ោង១៩និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំ ដដែលនេះ ។

ដោយម្ចាស់ផ្ទះដែលឆេះខាងលើឈ្មោះ ប្រាក់ ឡាំហុង ភេទប្រុស អាយុ ៧៤ ឆ្នាំ ។ មុខរបរ បញ្ចូលហ្គាស ។ចំពោះមូលហេតុបណ្តាលមកពី ផ្សារអេឡិចត្រិចធុងហ្គាសធ្វើផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យ ដែលបនណ្តាលឲ្យស្លាប់មនុស្សចំនួន ០៤ នាក់ មានដូចជា 1- ឈ្មោះ ឡាំ សេងហាវ ភេទ ប្រុស អាយុ២៦ ឆ្នាំ មុខរបរនិស្សិត ។ 2- ឈ្មោះ ឡាំ គីមឡាង ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស ។

3- ឈ្មោះ ម៉ៅ ស៊ីណាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករបញ្ចូលហ្គាស ។ 4- ឈ្មោះ មុន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករបញ្ចូលហ្គាស ។ដោយឡែកអ្នករងរបួសមានចំនួន ០៥ នាក់ មាន 1- ឈ្មោះ លី សឿង ភេទស្រី អាយុ ៤៩ ឆ្នាំ មុខរបរបញ្ចូលហ្គាស (របួសធ្ងន់) ។ 2- ឈ្មោះ ឡាំង សេងតាយ ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់) ។

3- ឈ្មោះ ប្រាក់ ឡាំងហុង ភេទប្រុស អាយុ៧៤ មុខរបរ បញ្ចូលហ្គាស (របួសស្រាល) ។ 4- ឈ្មោះ ឡាំ គីមជូ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស (របួសស្រាល) ។ 5- ឈ្មោះ ប្រាក់ សេងគា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបញ្ចូលហ្គាស (របួសស្រាល) ។ក្នុងករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន១១២ឡាន ទើបអាចរលត់ទាំងស្រុង ។រួមមានរថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦០ឡាន ៕

ដកស្រង់ពី៖កោះសន្តិភាព