បណ្តាញសង្គម

បុរស​ម្នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ ត្រូវ​បាន​ដែក​ជ្រុង​ធ្លាក់​លើ​បែកក្បាល​របួសធ្ងន់

រាជធានីភ្នំពេញ ៖ អ្នកធ្វើដំណើរតាមផ្លូវក្បែរការដ្ឋានសំណង់អគារខ្ពស់ៗគួរប្រុងប្រយ័ត្ន! ជាក់ស្តែងនៅល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០នេះ បុរសអ្នកដំណើរតាមផ្លូវម្នាក់បានបែកក្បាលហូរឈាមស្រោចពេញខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគាត់បានជិះម៉ូតូមួយគ្រឿងដឹកពូក។

លុះមកដល់ត្រង់ចំណុចការដ្ឋានសំណង់អគារខុនដូ UK ខុនដូនៅក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្លូវលេខ ២៧១ កែងផ្លូវលេខ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ក៏ស្រាប់តែមានដែកជ្រុងមួយដើម ធ្លាក់ពីលើការដ្ឋានសំណង់ខាងលើត្រូវចំក្បាលបណ្តាលឲ្យចំក្បាលបែកហូរឈាមរងរបួសធ្ងន់ សំណាងណាស់បុរសវ័យចំណាស់រងគ្រោះមានពាក់មួយសុវត្ថិភាព ប្រសិនបើគ្មានវិញម្លេះនឹងគ្រោះថ្នាក់ ដល់អាយុជីវិតមិនខាន។

ក្រោយពេលកើតហេតុ បុរសវ័យចំណាស់រងគ្រោះត្រូវបានអ្នកនៅក្បែរខាងនាំគ្នា បញ្ជូនយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្បែរនោះភ្លាមៗ ដោយនៅមិនទាន់បានដឹងថា មានដំណោះស្រាយយ៉ាងណានៅឡើយទេពីម្ចាស់ការដ្ឋានសំណង់ខុនដូ UK៕

ដកស្រង់ពី់កោះសន្តិភាព