បណ្តាញសង្គម

សមត្ថកិច្ច​ជួយ​ពន្លត់​ទាំងស្រុង​ហើយ ករណី​ឆេះ​រថយន្ត​កុង​ទី​ន័​រ នៅ​ខណ្ឌ​ច្បារ​អំពៅ

រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២០ កក្កដា ២០២០នេះ មានករណីអគ្គិភ័យ បានឆេះរថយន្តកុងទីន័រ មួយគ្រឿង នៅតាមបណ្តាយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចជួយពន្លត់បានទាំងស្រុងហើយ ។

យោងតាមការបញ្ជាក់ពីស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មូលហេតុនៃការឆេះនេះ គឺដោយសារឆ្លងចរន្តអគ្គិសនី ចេញពីខ្សែភ្លើងតភ្ជាប់ពីក្បាលរថយន្ត មកទូសណ្តោងកុងទីន័រ ។ ទោះជាយ៉ាងណា ករណីអគ្គិភ័យនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព