បណ្តាញសង្គម

លួច​​ក្របីញីរបស់អ្នកភូមិ​​ម្តង​៣​ក្បាល​​ដឹក​​តាម​​ឡាន​

ខេត្តក្រចេះ ៖ កាលពីថ្ងៃទី០២ សីហា វេលាម៉ោង០៦ព្រឹក ម្ចាស់ដែលមានឈ្មោះ សន ឈាត ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ គុជ សុភី មានទីលំនៅភមិកំពង់ដឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បានមកប្តឹងរាយការណ៍នៅប៉ុស្តិរដ្ឋបាលជ្រោយបន្ទាយ លើករណីបាត់ក្របីញីចំនួន៣ក្បាល សង្ស័យនៅវេលារំលងអធ្រាត្រចូលថ្ងៃទី០១ សីហា ឆ្នាំ២០២០ ។

យោងប្រភពម្ចាស់ឱ្យដឹងទៀតថា គាត់បានចងក្របីទុកចោលក្រោយខ្ទមស្រែចម្ងាយប្រហែល១៥០ម៉ែត្រ នៅចំណុចស្រែថ្មី ក្រោយភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយត្រូវជនមិនស្គាល់ បានលួចបាត់តែម្តង ។

ក្រោយទទួលពត៌មានភ្លាម លោកអធិការនគរបាលស្រុកបានចាត់កម្លាំងគ្រប់ប៉ុស្តិឱ្យដឹកនាំកម្លាំងប្រជាការពារស្ទាក់គ្រប់ច្រកល្ហក ។ លុះដល់ម៉ោង២១:៣០ថ្ងៃដដែលដដែល កម្លាំងស្នាក់កំពែង ក្នុងឃុំព្រែកប្រសព្វ បានឃើញរថយន្តមួយគ្រឿងមានតម្រុយសង្ស័យរថយន្តដឹកក្របី ក៏ហៅឈប់តែមិនឈប់បើករត់គេច កម្លាំងនគរបាលយើងបានដេញតាមក្រោយ រហូតឃាត់ខ្លួនបានមនុស្ស២នាក់នៅចំណុចមុខផ្ទះឧញ្ញា លឹម ប៊ុណ្ណា ក្នុងភូមិសាស្ត្រ ឃុំសោប ស្រុកព្រែកប្រសព្វ ។ជនសង្ស័យទី១-ឈ្មោះ យឺត ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិកន្ត្រីង ឃុំអូរឬស្សី ក្រុងក្រចេះ។

និងទី២-ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិក្បាលស្នួល ឃុំ ស្រុកស្នួល រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ២,៥តោន ពណ៌ស ស្លាកលេខភ្នំពេញ2B 1262 និងក្របីញីចំនួន០៣ក្បាលលើរថយន្ត ។ បច្ចុប្បន្ន មុខសញ្ញាកំពុងឃាត់ខ្លួននៅអធិការដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់ការិ-ជំនាញខេត្ត ។ ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព