បណ្តាញសង្គម

​ក្រុម​លួច​គាស់​ផ្ទះ​ដុះ​ស្លែ​មួយ​ក្រុម​​នៅ​ក្រុង​តា​ខ្មៅ ពេល​នេះ​អស់​លក្ខណ៍​ហើយ

ខេត្តកណ្តាល ៖ ដោយមានបញ្ជាផ្ទាល់ពីលោកស្នងការ ឈឿន សុចិត្ត និងលោកអភិបាលក្រុងតាខ្មៅ កម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ទោ យី វណ្ណដា អធិការសហការជាមួយលោកចៅសង្កាត់តាខ្មៅ បានធ្វើការបង្ក្រាបក្រុមលួចគាស់ផ្ទះដុះស្លែមួយក្រុម នៅក្រុងតាខ្មៅ ។

ការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៣និង៣០នាទីរសៀលនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ជនសង្ស័យចំនួន៤នាក់ត្រូវបានឃាត់ខ្លួនដែលរួមមាន ៖ ១-ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ, ២-ឈ្មោះ ទៀង ទឹម ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ មុខរបររលសអេតចាយ, ៣-ឈ្មោះ រ៉ា វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ មុខរបរមិនពិតប្រាកដ និង៤-ឈ្មោះ រិទ្ធ លីម ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបររើសអេតចាយ ។

លោកអធិការ យី វណ្ណដា បានឱ្យដឹងថា នារសៀលថ្ងៃនោះ នគរបាលប៉ុស្តិ៍តាខ្មៅ និងចៅសង្កាត់តាខ្មៅ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ក្រុមជនខាងលលដែលស្នាក់នៅលើក្បូនបណ្តែតទឹក គឺជាមុខសញ្ញាដែលតែងតែធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់អ្នកភូមិយ៉ាងសកម្ម ទើបសមត្ថកិច្ចចុះទៅបង្ក្រាបឃាត់ខ្លួន រួមជាមួយវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី់កោះសន្តិភាព