បណ្តាញសង្គម

សពនាង​ដល់កម្ពុជា​យប់​មិញ​នេះ លើករណី​បាញ់រះ​​នៅ​​ក្រុង​បាង​កក

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីកម្ពុជាម្នាក់ដែលស្លាប់ក្នុងចំណោម៤នាក់ នៅក្នុងករណីបាញ់ប្រហារក្នុងបនល្បែងអនឡាញកណ្តាលក្រុងបាងកក ប្រទេសថៃនោះ ត្រូវបានបញ្ជូនសាកសពដល់កម្ពុជា នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៥ សីហា ២០២០ស្ថិតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមរំលឹកថា៖ ពិតជាលឿនពេកហើយប្រពន្ធខ្ញុំ! នេះជាសម្តីខ្លោចផ្សារបស់ប្តីលោកវរសេនីយ៍ទោ ជួន សារី មន្ត្រីនគរបាលអន្តោប្រវេសច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា យប់ថ្ងៃទី០៥ សីហា ឆ្នាំ២០២០ថា៖ ស្ត្រីកម្ពុជាដែលរងគ្រោះដែលស្លាប់ដោយបាញ់ប្រហារក្នុងទឹកដីថៃកន្លែងធ្វើការត្រូវបានបញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត សាកសពស្ត្រីរងគ្រោះមានឈ្មោះ ម៉ៅ ស្រីពៅ កើតថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៩១មានស្រុកកំណើតនៅខេត្តបាត់ដំបង ដែលកាន់លិខិតឆ្លងដែនកម្ពុជាលេខNoo408969ដែលស្លាប់កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅប្រាក់រ៉ាម៣ ច្រក៦៦ ផ្លូវប្រាក់រ៉ាម៣ សង្កាត់ឆងនុនស្សី ស្រុកយ៉ានណារ៉ា ក្រុងបាងកកប្រទេសថៃ។

អ្នកនាំសាកសពមានឈ្មោះ តន់ ចាន់តារ៉ាវុធ ភេទប្រុសកើតថ្ងៃទី៧ កុម្ភៈ ឆ្នាំ១៩៧៣ ដែលកាន់លិខិតឆ្លងដែនការទូតកម្ពុជាលេខD0005559ត្រូវជាមន្ត្រីស្ថានទូតកម្ពុជាលេខាធិការទី២ ទទួលបន្ទុកការងារកុងស៊ុលស្នើសុំនាំសព ដែលមានភិនភាគដូចខាងលើ ត្រឡប់ប្រទេសកម្ពុជា តាមច្រកព្រំដែនអារ័ញ្ញប្រថេត ប្រទេសថៃ និងច្រកព្រំដែនប៉ោយប៉ែតកម្ពុជា ដែលដឹកដោយរថយន្តអំប៊ុយឡុងថៃមកផ្ទេរនៅក្រុងប៉ោយ ប៉ែត។

គួររំលឹកថា ស្ត្រីរងគ្រោះកម្ពុជាដែលស្លាប់ កាលពីវេលាម៉ោង២២.០០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នៅប្រាក់រ៉ាម៣ ច្រក៦៦ ផ្លូវប្រាក់រ៉ាម៣ សង្កាត់ឆងនុនស្សី ស្រុកយ៉ានណារ៉ា ក្រុងបាងកកប្រទេសថៃ។នៅពេលស្ត្រីរងគ្រោះកំណុងធ្វើការងារល្បែងអនឡាញនៅប្រទេសថៃ ត្រូវជនល្មើសបាញ់ប្រហារបណ្តាលស្លាប់៤នាក់និងរបួស២នាក់ក្នុងមានស្ត្រីកម្ពុជាម្នាក់ដែលមានតួនាទីជាអ្នកចែកប៊ៀរត្រូវបានឃាតករបាញ់ស្លាប់នៅលើតុចែកប៊ៀដែលឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំមានប្តីកូនប្រុសម្នាក់អាយុ១ខួបរស់នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត ដែលមានស្រុកកំណើតឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

គ្រួសារសាកសពស្ត្រីរងគ្រោះដែលត្រូវឃាត់ករដៃឆៅថៃបាញ់សំលាប់នៅកន្លែងធ្វើការអាជ្ញាធរមានសមត្តកិច្ចថៃ ជួយរកយុត្តិធម៌ដល់ស្ត្រីរងគ្រោះដើម្បីចាប់ឃាត់ករដៃឆៅបាញ់សំលាប់៤នាក់ និងរបួសធ្ងន់២នាក់ ហើយថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីស្ថានទូតកម្ពុជាលេខាធិការទី២ ទទួលបន្ទុកការងារកុងស៊ុល ដែលបានជួយអន្តរាគមន៍ ជួយយកសាកសពស្ត្រីរងគ្រោះបានធ្វើបុណ្យតាមប្រពៃណីយនៅលំដៅឋានក្រុងប៉ោយប៉ែត៕

ដកស្រង់ពី៖កោះសន្តិភាព