បណ្តាញសង្គម

ចាប់បញ្ជូន​មក​តុលាការ ​ថៅកែ​ឃ្លាំង​​​ទិញ​-លក់​​​ឡាន​​ម្នាក់

រាជធាននីភ្នំពេញ ៖ ថៅកែឃ្លាំងទិញលក់រថយន្តនៅក្រុងតាខ្មៅម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ សីហា ឆ្នាំ២០២០ ពាក់ព័ន្ធពីបទល្មើសរំលោភលើទំនុកចិត្ត.ករណីយករថយ ន្តពីក្រុមហ៊ុនមួយប្រមាណ១០គ្រឿងទៅលក់ មិនបង្វិលលុយសងម្ចាស់ដើមវិញ ។

ថៅកែទិញលក់រថយន្តរូបនោះឈ្មោះ ស៊ុ វិជ្ជា ហៅ ឆាយ ភេទ ប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅបូរីពីភពថ្មី២ ផ្ទះលេខ១១៧ ផ្លូវលេខ៧ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរៈសេនីយ៍ឯក ប៊ុន សន្យា នាយការិល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យសា រព័ត៌មានក្នុងស្រុកដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ ញ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនព្រហ្ម ទណ្ឌ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០ កម្លាំងជំនាញបានចុះទៅឃាត់ខ្លួ នជនសង្ស័យជាថៅកែទិញលក់រថយន្តដូចមានឈ្មោះខាងលើ រួមទាំងដក ហូតរថយន្តចំនួន៦គ្រឿងផងដែរ ។

វត្ថុតាងដែលត្រូវដកហូតរួមមាន ៖ ១-រថយន្តម៉ាកតូយ៉ូតាព្រូស សេរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ ១៣៤ ៧០៧ មួយគ្រឿង ។ ២-រថយន្តម៉ាកតូយ៉ូតាហាយឡិនឌឺ សេរីឆ្នាំ ២០០២ ពណ៌ទឹកប្រាក់ លេខតួ ០៤៥២៧៨ មួយគ្រឿង ៣-រថយន្តម៉ាកតូយ៉ូតាហាយឡិនឌឺ សេរីឆ្នាំ២០០២ ពណ៌ ស្ករ លេខតួ ០ ៦២០៣៥ មួយគ្រឿង ។

៤-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច៣៣០ សេរីឆ្នាំ២០០៤ ពណ៌ស លេខតួ ០១៥៩៤៩ មួយគ្រឿង ។ ៥-រថយន្តម៉ាកតូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច៣៣០ សេរីឆ្នាំ២០០៤ ពណ៌ស លេខតួ ០០១៣១០ មួយគ្រឿង ។

៦-រថយន្តម៉ាកតូយ៉ូតាព្រូស សេរីឆ្នាំ ២០០៥ ពណ៌ក្រហម លេខតួ ៥៧០០៧៥៩ មួយគ្រឿង ។អង្គហេតុក្នុងសំណុំរឿងនេះ បើតាមសមត្តកិច្ចឲ្យដឹងទៀតថា កាលពីដើមខែមករា ឆ្នាំ២០២០ ជនសង្ស័យបានទំនាក់ទំនងជាមួយជនរងគ្រោះឈ្មោះ អ៊ិត ប៊ុនធឿន ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរទិញលក់រថយន្ត ដូចគ្នា ដែលមានអាស័យដ្ឋានស្នាក់នៅឃ្លាំងលេខ១១០ ផ្លូវលេខ ១៩២៨ ភូមិទំនប់១ សង្កា ត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទិញរថយន្តយកទៅដាក់តាំងលក់ នៅឃ្លាំងរបស់ខ្លួននាក្រុងតាខ្មៅ ខេត្តកណ្តាល សរុប ជាបន្តបន្ទាប់រហូតដល់ទៅចំនួន១០ គ្រឿង ស្មើ នឹងប្រាក់ចំនួនប្រមាណ (១៩៩ ៣០០ដុល្លារអាមេរិក) ។

នៅពេលជនសង្ស័យទិញរថយន្តពីជនរង គ្រោះ ក្នុងរថយន្តនិមួយៗ មិនទាន់បានឲ្យលុយគ្រប់ចំនួនទេ ឲ្យខ្លះនៅខ្វះខ្លះ ដោយសន្យាថា ពេលលក់រថយន្តដាច់ទើបបានយកប្រាក់មកបង់ឲ្យគ្រប់ចំនួន ។

សមត្តកិច្ចបន្តថា ប៉ុន្តែនៅពេលជនសង្ស័យលក់រថយន្តអស់ចំនួន ១០ គ្រឿងពីឃ្លាំងហើយ ជនសង្ស័យមិនបានយកប្រាក់ មកទូទាត់ឲ្យភាគីម្ចាស់រថយន្តដែលជាដើមបណ្តឹងនោះទេ មិនតែប៉ុណ្ណោះថែមទាំងគេចវេសពីបំណុលទៀតផង ដូច្នោះទើបបានជាជនរងគ្រោះសម្រេចចិត្ត ដាក់ពាក់ប្តឹងទៅសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។

ចំណែករថយន្តចំនួន៦ គ្រឿងដូចមានរៀបរាប់ខាងលើ គឺសមត្តកិច្ចបានដកហូតពីអ្នកទិញបន្តពីជនសង្ស័ យ ដែលក្នុងនោះនៅមាន៤ គ្រឿងមិនទាន់រកឃើញ ។ជនសង្ស័យកំពុងស្ថិតនៅដំនាក់កាលស្ថាប័នអយ្យការធ្វើការសាកសួរ រហូតមកដល់រសៀលថ្ងៃទី១០ ខែសីហា នេះមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ៕

ដកស្រង់ពី៖កោះសន្តិភាព