បណ្តាញសង្គម

ស​ប្ដា​ហ៍​ទី​1​នៃ​ខែសីហា ​ចុះទប់​ស្កាត់​​​ការ​បោះបង្គោល​​ដី​​

ខេត្តមណ្ឌលគិរី ៖ ត្រឹមសប្តាហ៏ទីមួយនៃខែសីហានេះ ក្រុមមន្ត្រីឱ្យដឹងថា បង្គោលរបងរាប់រយដើមដែលគេបោះព័ទ្ឋយកដីព្រៃខុសច្បាប់ ត្រូវបានមន្ត្រីឧទ្យានុរក្សដកចេញ និងបទល្មើសធនជាតិធម្មជាតិច្រើនករណីទៀត ក៏ត្រូវបានបង្ក្រាបដែរ ។

មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានអះអាងថា ក្រុមការងារដែនជម្រកសត្វព្រៃស្រែពក សហការជាមួយកម្លាំងស្នងការដ្ឋានខេត្ត និងកម្លាំងអធិការដ្ឋានស្រុកកោះញែក បានចុះដកបង្គោលព្រំដី ដែលបោះខុសច្បាប់នៅលើដីរដ្ឋ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៩៥ ក្នុងឃុំស្រែហ៊ុយ និងឃុំណងឃីឡឹក បានចំនួន១៨០បង្គោល ។

ចំណែកក្រុមល្បាតសហគមន៍ពូជ្រៃ ស្រុកពេជ្រាដា បានសហការចុះល្បាតជាមួយអាជ្ញាធរទាំង៣ភូមិ រួមជាមួយមន្ត្រីប៉ូលីស បុគ្គលិកអង្គការ និងមន្ត្រីមន្ទីរបរិស្ថាន សរុប១៧នាក់ ទទួលបានលទ្ធផល ១-ធ្វើការបោះបង្គោលព្រំសហគមន៍បានចំនួន៧ដើម ។ ២-ដកដើមចេកដាំរំលោភដីសហគមន៍បានចំនួន៦២ដើម ។ ៣-ធ្វើការបោះស្លាកចំនួនមួយ ។

៤-ដើរល្បាតតាមព្រំសហគមន៍បានចំងាយ៣គីឡូម៉ែត្រ ។គិតចាប់ពីថ្ងៃទី៦ដល់ទី៨ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការចាស់យ៉ាង សហការជាមួយមន្ត្រីឧទ្យានរក្សប្រចាំស្នាក់ការអូតេ និងអង្គការWWF បានធ្វើការល្បាតដល់ចំណុចជើងភ្នំកៅស៊ូពូរ៉ាប៉េត បានចាប់ឃាត់ម៉ូតូកែច្នៃចំនួន២គ្រឿង និងឈើបេងចំនួន១០ដុំ និងបន្តការល្បាតដល់ចំណុចផ្លូវអូងេះ បានចាប់ឃាត់ម៉ូតូកែច្នៃចំនួន២គ្រឿង ដែល១គ្រឿងដឹកផ្កាអូគីដេរ និង១គ្រឿងទៀតដឹកសត្វឈ្លូសចំនួន១ក្បាល (សត្វឈ្លូសបានធ្វើការដុតបំផ្លាញចោល) ដែលស្ថិតនៅក្នុងភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៕

ដកស្រង់ពី៖កោះសន្តិភាព