បណ្តាញសង្គម

​​បែករឿង! ក្រោយអ្នក​ជិតខាង​ឮ​​​ក្មេង​​​ស្រែក​យំ​​​និងរត់ចេញពី​បន្ទប់

ខេត្តប៉ៃលិន ៖ ក្រោយទទួលបានដំណឹងពីមន្ទីរកិច្ចការនារីខេត្តថា មានក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានតាបង្កើតខ្លួនចាប់រំលោភសេពសន្ថវៈ ទើបកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះទៅនាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ សីហា ឆ្នាំ២០២០ នៅចំណុចឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពពីនគរបាលអធិការស្រុកសាលាក្រៅបានឱ្យដឹង កាលពីព្រឹកថ្ងៃទី២៥ សីហា ថាជនសង្ស័យឈ្មោះ ឡាយ សូរិយ៉ា អាយុ៥៩ឆ្នាំ ត្រូវជាជីតាបង្កើត ហើយជាកម្មករឡឥដ្ឋ មានស្រុកកំណើតនៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងឡឥដ្ឋខាងលើ ។

រីឯជនរងគ្រោះជាចៅបង្កើតមានអាយុ១០ឆ្នាំ។ ប្រភពបន្តថា នៅថ្ងៃកើតហេតុរយៈពេល២ថ្ងៃមុន លោកតា និងចៅស្រី ស្នាក់នៅក្នុងផ្ទះតែ២នាក់ ដោយសារលោកយាយចេញទៅធ្វើការខាងក្រៅ ។ ពេលនោះ គេឃើញផ្ទះបិទទ្វារជិត និងមានបាំងវាំងននងងឹតឈឹង ស្រាប់តែក្រោយមកក្មេងស្រីរងគ្រោះបានស្រែកយំ និងរត់ចេញមកខាងក្រៅ ។

លុះគេសួរនាំនាងនិយាយប្រាប់ទាំងក្តីភិតភ័យថា តារបស់ខ្លួនបានចាប់រំលោភ ហើយគេក៏ប្រញាប់នាំក្មេងស្រីរងគ្រោះទៅកាន់មន្ទីរកិច្ចការនារីខេត្ត ដើម្បីដាក់ពាក្យបណ្តឹង ។ ក្រោយមក ទើបខាងមន្ទីរបញ្ជូនសំនុំរឿងនេះ ទៅខាងនគរបាលនៃអធិការស្រុកសាលាក្រៅ ដើម្បីចុះទៅនាំជនសង្ស័យមកសួរនាំតែម្តង ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សួរនាំបន្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ដកស្រង់ពី់កោះសន្តិភាព