បណ្តាញសង្គម

អុញ​នោះ​! ម្ចាស់​ស្ទើរ​ព្រលឹង​ចុង​សក់ បើ​លេង​ឆេះ​ឡាន​ខ្ទេច​បែប​នេះ

ខេត្តមណ្ឌលគិរី ៖ មិនដឹងថា ម្ចាស់រថយន្តភ័យរន្ធត់ប៉ុណ្ណាទេ បើលេងឆេះឡានរបស់ខ្លួនបែបនេះ ករណីឆេះថយន្តចំនួន ០១ គ្រឿងនេះ នាវេលាម៉ោង១១និង៣៥ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំនុចផ្លូវ៧៦ ស្ថិតនៅភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយអគ្គិភ័យឆេះរថយន្តចំនួន ០១ គ្រឿងយ៉ាងសន្ធោសន្ធៅតែម្តង ។

ដោយជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យខេត្តបានចេញរថយន្តចំនួន០២ គ្រឿង កម្លាំងអធិការ និងកម្លាំងប៉ុស្ថិ៍រមនា បានសហការជួយបាញ់ពន្លត់អស់ទឹកចំនួន ០២ ឡាន បានរលត់ទាំងស្រុង ចំណែករថយន្តនោះឆេះអស់ទាំងស្រុងតែម្តង ។ចំពោះមូលហេតុ គឺរថយន្តឆ្លងភ្លើងពីក្បាលអាគុយបណ្តាលអោយឆេះ ។

អ្នកបើករថយន្តឈ្មោះ ថុង ថា ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបររស់នៅភូមិពូក្រូច ឃុំស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពណ៌សំបកឪឡឹក ស្លាកលេខភ្នំពេញ AD 9519 ម្ចាស់ពុំមានរងរបួសទេ ហើយរថយន្តនោះដឹកម្រេច ចំនួនប្រហែលមួយតោនកន្លះ ម្ចាស់គាត់ និងកម្លាំងយើងបានជួយយកចេញម្រេចពុំបានឆេះទេ ។បច្ចុប្បន្នរថយន្តនោះកម្លាំងជំនាញបានប្រាប់អោយម្ចាស់គាត់រករថយន្តស្ទួចចេញពីកន្លែងកើតហេតុផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព