បណ្តាញសង្គម

ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់ ឲ្យ​ក្មេង​តូច​០៧​នាក់ ដើរ​សុំទាន យក​លុយ​មក​ឲ្យ​គាត់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានចុះបង្ក្រាបករណីញុះញង់អនីតិជនឲ្យដើរសុំទាន ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា តាមផ្លូវមាត់ទន្លេ នេះបើតាមគេហទំព័រស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពងារអនីតិជន ដោយមានការសម្របសម្រួលពីលោក គុជ គីឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញ បានរំដោះក្មេងៗ សុំទានចំនួន០៧នាក់ ស្រី០២នាក់ ប្រុស០៥នាក់ និងបានឃាត់ខ្លួនស្ត្រីចំណាស់ម្នាក់ ឈ្មោះ អ៊ុ យឿន អាយុ៧៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវ ពួកក្មេងៗ និងយកលុយដែលបានពីការសុំទានរបស់ក្មេងៗទាំងនោះ ៕

ដកស្រង់ពី៖កោះសន្តិភាព