បណ្តាញសង្គម

ទៀត​ហើយ​! ជន​ត្រូវ​ចោទ​៤​នាក់​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ ម​១ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពី​បទ​ឆបោក និង​សម្អាត​ប្រាក់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រោយពីបានទទួលបណ្តឹង និងទទួលបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសហការគ្នាធ្វើការនាំខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ទៅមណ្ឌលអប់រំកែប្រែ ម១ តាមដីកាបង្គាប់អោយឃុំខ្លួន របស់ចៅក្រមស៊ើបសួរពីបទឆបោកនិ ងសម្អាតប្រាក់ ។

នេះបើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Departmentបានចេញផ្សាយនាយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ០២០២នេះ ។ពាក់ព័ន្ធករណីខាងលើជនសង្ស័យមាន ១- ឈ្មោះប៊ុន ស្រីឡែន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ EBENEZER OYETORAN ភេទប្រុស ជនជាតិនីហ្សេរីយ៉ា ៣-ឈ្មោះ OYETORAN MARGARET IBDUNNI ភេទស្រី ជនជាតិនីហ្សេរីយ៉ា ៤-ជនសង្ស័យឈ្មោះ IBEH HENRY ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ពាក់ព័ន្ធនឹងករណី « ឆបោក និងសម្អាតប្រាក់» នាំមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

តាមការបញ្ជាក់ពីសមត្ថិកច្ចជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យបានធ្វើការឆបោកប្រាក់តាមការទំនាក់ទំនងតាមបណ្តាញសង្គម ដោយលួងលោមបោកបញ្ចោតមនោសញ្ចេតនា ពីប្រជាពលរដ្ឋនៅក្នុងប្រទេស និងជនបរទេសក្រៅប្រទេស អោយផ្ញើប្រាក់មកអោយខ្លួននៅប្រទេសកម្ពុជា តាមរយៈភ្នាក់ងារផ្ញើ និងដកប្រាក់ និងធនាគារមួយចំនួន បន្ទាប់ពីដកប្រាក់បានហើយជនសង្ស័យក៏ផ្ញើប្រាក់នោះទៅបក្ខពួកផ្សេងៗដែលមានក្បាលម៉ាស៊ីនដឹកនាំ និងអង្គការចាត់តាំងដោយទទួលបានភាគលាភទៅតាមតួនាទីរៀងៗខ្លួន រួចមេក្លោងបានបង្កើតមូលនិធិ ដើម្បីទទួលប្រាក់នៃបទល្មើសនោះទៅទិញ អចលនទ្រព្យ និងបើកអាជីវកម្មផ្សេងៗដើម្បីទៅបំលែងជាហិរញ្ញប្បទានស្របច្បាប់រួចបន្តផ្ញើប្រាក់ទាំងនោះទៅប្រទេសរបស់ពួកគេវិញ ក្នុងគោលបំណងដើម្បីសម្អាតប្រាក់ ដែលបានមកពីអំពើឆបោក ។

បច្ចុប្បន្នជនដែលត្រូវចោទទាំង០៤នាក់ ត្រូវបានចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់អោយឃុំខ្លួន និងអោយភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើការនាំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១(ម១)ហើយ ។ចំណែកឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក បើមានករណីនេះកើតឡើងសូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ៕

ដកស្រង់ពី៖កោះសន្តិភាព