បណ្តាញសង្គម

រថយន្តបុកបុរសជិះម៉ូតូម្នាក់ ដាច់ខ្លួនជាពីរ ស្លាប់ភ្លាមៗ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បុរសម្នាក់ បានត្រូវបានដាច់ខ្លួន ចេញជា ២កំណាត់ យ៉ាងរន្ធត់ ជាទីបំផុត ដោយមួយ កំណាត់ត្រឹមដងខ្លួន ដល់ក្បាលជាប់ នៅលើដំបូលរថយន្ត និងមួយកំណាត់ទៀត ចាប់ពីដងខ្លួនចុះ មកក្រោមធ្លាក់នៅលើថ្នល់ជាតិ ។

បន្ទាប់ពីជនរងគ្រោះ កំពុងជិះម៉ូតូ ហើយត្រូវរថយន្ត កាមរីដឹកទំនិញ គេចពន្ធបុកទំហឹង កាលពីវេលាម៉ោង១១ និង៤៥នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅខាងកើត ភូមិភ្នំលៀបចម្ងាយ ៥០០ម៉ែត្រ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។