បណ្តាញសង្គម

ប្រាប់​​ប្រពន្ធចុង​ថាទារលុយកូនដើមមិនបាន លុះ​ទៀបភ្លឺប្តីធ្វើរឿងមួយស្មានមិនដល់​

ខេត្តកំពង់ធំ ៖ មានករណីប្រទះឃើញបុរសម្នាក់បានបញ្ចប់ជីវិតដោយចងក បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើផ្ទះប្អូនថ្លៃឈ្មោះ ផុន សារឿន ស្ថិតក្នុងភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ លី ប៊ុនថន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ យោងតាមការបំភ្លឺពីប្រពន្ធចុងរបស់ជនរងគ្រោះឈ្មោះ ផុន សុផាត អាយុ៣៣ឆ្នាំ បានប្រាប់ឱ្យដឹងថា រូបនាងនិងប្តីបានមកស្នាក់ជាបណ្តោះអាសន្ននៅផ្ទះប្អូននៅភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ។

មុនពេលកើតហេតុ ប្តីរបស់នាងបានធ្វើដំណើរទៅទារលុយពីកូនរបស់ប្រពន្ធដើមដែលជំពាក់គាត់ នៅឯខេត្តឧត្តមានជ័យ លុះពេលត្រឡប់មកវិញ នាងក៏សួរនាំ ហើយប្តីប្រាប់ថា ទារលុយពីកូនមិនបានទេ វាមិនព្រមសងហើយថែមទាំងជេរប្រមាថ ដេញចេញពីផ្ទះទៀត ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកប្តីរបស់គាត់ក៏បានត្រឡប់រកគាត់ជាប្រពន្ធចុងវិញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដោយគាត់ជាប្រពន្ធចុង មានកូនភ្លោះតូច២នាក់ អាយុជាងមួយឆ្នាំ ហើយប្តីក៏មិនមានជម្លោះអ្វីឡើយជាមួយនឹងគាត់ជាប្រពន្ធចុងឡើយ ។ លុះនៅយប់ថ្ងៃកើតហេតុ ប្តីបានដេកជាមួយគាត់ធម្មតា នៅពេលគាត់ភ្ញាក់ឡើងដឹងខ្លួន ពេលទៀបភ្លឺ ក៏បានឃើញប្តីចង.កលើផ្ទះបាត់បង់ជីវិតទៅហើយ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង ។

បន្ទាប់ពីបានទទួលព័ត៌មានខាងលើ សមត្ថកិច្ចបានសហការជាមួយគ្រូពេទ្យចុះធ្វើការពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះ រកឃើញថា មានស្នាមរលាកស្បែកពណ៌ខ្មៅ ទ្រុឌទំហំប្រវែង២សង្ទីម៉ែត្រគុណនឹង២៦សង្ទីម៉ែត្រ ពី.កខាងមុខ បញ្ឆិតទៅលើដល់ត្រច្រៀកទាំងសងខាង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងគ្រូពេទ្យបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតដោយសារចងក មិនជាប់ពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌអ្វីឡើយ បន្ទាប់ពីពិនិត្យរួចក៏ប្រគល់សពជូនប្រពន្ធ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព