បណ្តាញសង្គម

រដ្ឋបាលព្រៃឈើបាត់ដំបង ចាប់បានរថយន្តដឹកឈើ ១គ្រឿង ធ្វើការផាកពិន័យតាមច្បាប់

បាត់ដំបង៖ រដ្ឋបាលព្រៃឈើ បាត់ដំបង ចាប់បានរថយន្ត ដឹកឈើ១គ្រឿង ម៉ាកនីសាន់ ស៊េរីចាស់ កាលពី វេលាម៉ោង ៣រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុច ផ្លូវជាតិលេខ៥ ស្ថក្នុងភូមិជំនីក ឃុំអន្លងវិល ស្រុកសង្កែ នាំយកមកថ្នាល បណ្តុះ កូនឈើខេត្ត ធ្វើកំណត់ហេតុសួរនាំ និងធ្វើការផាក ពិន័យតាមច្បាប់។

លោក ពិត ភារក្ស នាយផ្នែករដ្ឋបាល ព្រៃឈើ ខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុច ផ្លូវជាតិលេខ៥ ស្ថក្នុងភូមិជំនីក ឃុំអន្លងវិល ស្រុកសង្កែ កម្លាំង របស់លោកបាន ចាប់ឃាត់រថយន្ត ១គ្រឿង ម៉ាកនីសាន់ស៊េរីចាស់ ដឹកឈើប្រណិត ប្រភែទ ធ្នង់ លាយបេង ចំនួន១១ដុំធំៗ និងជើងតុ ទូឆ្នៃហើយ ដុំតូចៗ ២០ដុំ ដែលមានម្ចាស់ រថយន្តឈ្មោះ ហយ ប៊ុនហៀង ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង បានដឹកឈើនេះ ចេញពីស្រុក សំឡូតកាត់តាម ស្រុកគាស់ក្រឡ សំដៅមកក្រុងបាត់ដំបង លុះមកដល់ចំណុចកើត ហេតុក៏ត្រូវមន្រ្តី ជំនាញបាន ហៅកាក់ឲ្យ ឈប់រួចចាប់ យកមកសាកសួរ។

បន្ទាប់ពីបានឃាត់ រថយន្តនិងម្ចាស់ហើយ សមត្ថកិច្ចជំនាញ បានប្រាប់ម្ចាស់ រថយន្តថា រឿងនេះគឺ ជំនាញត្រូវធ្វើការ ផាកពិន័យតាមច្បាប់ គឺគុណនិង៣ដង តាមប្រភេទឈើតម្លៃ ជាក់ស្តែងលើទីផ្សារ ក្រោយមកមន្រ្តីជំនាញ បានឲ្យម្ចាស់រថយន្ត ត្រឡប់ទៅផ្ទះវិញ ទៅយកឯកសាររថយន្ត ដើម្បីបំពេញ កំណត់ ហេតុបញ្ជាក់ ពីអត្តសញ្ញាណ រថយន្តបទល្មើសនេះ និងចាត់ការ បន្តតាមនីតិវិធី៕

 

 

ដកស្រងពី៖ ដើមអម្ពិល