បណ្តាញសង្គម

ប្រាប់ថាខ្ចីមួយភ្លែត តែបាត់៣ថ្ងៃ លុះប្រទះកំពុង​ជិះចូលទៅ​បញ្ចាំ

ប្រាប់ថាខ្ចីមួយភ្លែត តែបាត់៣ថ្ងៃ លុះប្រទះកំពុងជិះចូលទៅបញ្ចាំនាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ លោក វ៉ាន់ តារ៉ា ដែលបានឃាត់ខ្លួនជន សង្ស័យបាននិយាយថា ការឃាត់ខ្លួនជននេះ ដោយយោងលើបណ្ដឹងជនរងគ្រោះដែលជាបងថ្លៃ ឈ្មោះ រឿម ដេត ហៅ ចាំង ប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ។

លោក វ៉ាន់ តារ៉ា បានប្រាប់ថា ជនសង្ស័យរូបនេះឈ្មោះ ឃុត យូសុះ ហៅ តែន អាយុ២៥ឆ្នាំ រស់នៅភូមិ, ឃុំជាមួយគ្នា ហើយក៏ត្រូវជាប្អូនថ្លៃម្ចាស់ម៉ូតូដែរ។ នៅក្នុងបណ្ដឹង លោក សឿម ដេត ហៅ ចាំង ដែលជាម្ចាស់ម៉ូតូបាននិយាយថា ឈ្មោះ ឃុត យូស ហៅ តែន បានខ្ចីម៉ូតូរបស់ខ្លួនកាលពីថ្ងៃទី១០ វិច្ឆិកា ដោយប្រាប់ថា ខ្ចីជិះមួយភ្លេត តែក្រោយជិះចេញទៅបាត់ដំណឹងរហូត ។

ដោយសារមិនឃើញត្រឡប់មកវិញ ទើបនៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ខ្លួនក៏ទៅដាក់បណ្ដឹងនៅអធិការនគរបាលស្រុកសង្កែ លុះនៅរសៀលថ្ងៃដដែល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនប្អូនថ្លៃ ពេលបំរុងយកម៉ូតូខ្លួនទៅបញ្ចាំ។

ម៉ូតូនោះម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង 1AE-1499។ បើតាមព័ត៌មានបឋមពីសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូបងថ្លៃមែន ហើយមានចេតនាបំរុងយកទៅបញ្ចាំ តែត្រូវសមត្ថកិច្ចចាប់ជាប់ពេលកំពុងស្វែងរកទីតាំងបញ្ចាំ។

តាមប្រភពដទៃទៀតបាននិយាយថា ជននេះជាមនុស្សញៀនល្បែង ជាពិសេសញៀននឹងល្បែងអ៊ីនធើរណេត ព្រោះគេតែងឃើញជននេះ ចេញទីតាំងល្បែងអុីនធើរណេតនៅក្នុងក្រុងបាត់ដំបងជាប្រចាំ ហើយអាចពាក់ព័ន្ធនឹងគ្រឿងញៀនទៀតផង។

ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមលោក វ៉ាន់ តារ៉ា បានប្រាប់ថា ក្រោយពីឃាត់ខ្លួន លោកបានប្រគល់ជនសង្ស័យនិងម៉ូតូទៅឲ្យកម្លាំងជំនាញនៅអធិការស្រុកសង្កែ ដើម្បីសាកសួរ ព្រោះព្រឹត្តិហេតុបានកើតឡើងនៅក្នុងស្រុកនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព