បណ្តាញសង្គម

នគរបាលបង្ក្រាប​ បទល្មើសនេសាទ ជំនួសរដ្ឋបាលជលផល ក្នុងទឹកដីស្ទឹងត្រង់

 កំពង់ចាម៖ នគរបាល ខេត្តកំពង់ចាម បានចុះបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ នៅព្រឺកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ចំណុចព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាលទ្ធផលកម្លាំង បានរឹបអូសឧបករណ៍ នេសាទមួយចំនួនធំ ព្រមទាំង បានកំទេចបំផ្លាញចោល នូវឧបករណ៍មួយចំនួន នៅនឹងកន្លែងផងដែរ ។

កម្លាំងនគបាល ជំនាញបានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះដែរ គឺមានកម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច កម្លាំងអន្តរាគមន៍ខេត្ត និងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បានរុះរើ ដាយស្បៃមុង ដាយក្រឡាញឹក បានចំនួន ១០ដាយ របាំងផ្ជិតមាត់ ព្រែកប្រវែង ១០០ម៉ែត្រ របាងព្រួល ជាង១០០ម៉ែត្រ និងចាក់លែង កូនត្រី ក្នុងបឹងធម្មជាតិចំនួន ១០០គីឡូក្រាម ។

ជំនាញបានបញ្ជាក់ទៀតថា ចំពោះវត្ថុតាង ល្មើសខាងលើ សល់ពីការបំផ្លាញចោល ត្រូវយកមករក្សាទុក នៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ៕

ដកស្រង់ពី៖ដើមអម្ពិល