បណ្តាញសង្គម

​​​កូរ៉េ​ម្នាក់​​ជាប់ពី​បទ​រំលោភ​លើ​ទំ​នុក​ចិត្តនិង​បម្រុង​គេចខ្លួន​ចេញពី​កម្ពុជា​

រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចាប់នឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ពាក់ពន្ធពីបទរំលោភលើទំនុងចិត្ត ។

ជនសង្ស័យឈ្មោះ Kim Taeh yeon ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិកូរ៉េ ជាពាណិជ្ជករ ស្នាក់ប្រទេសកម្ពុជាផ្ទះលេខ៣០C ផ្លូវលេខ ១៩៥៦ បុរីលឹមឈាងហាក់ សង្កា ត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងនៅសណ្ឋាគារខាំបូឌីយ៉ាណា ។

ដើមចមនៃការចាប់បញ្ជូនខ្លួនឈ្មោះ Kim Taeh yeon ទៅតុលាការ ដោយជនសង្ស័យមានគំនិតទុច្ចរិតរកស៊ីមិនស្មោះត្រង់ក្នុងភាគហ៊ុនជាមួយគ្នា ប្រព្រឹត្តក្នុងរាជធានីភ្នំពេញ កា លពីអំឡុងឆ្នាំ២០១៩ ដែលបទល្មើសនេះ មានចែងតាមមាត្រា៣៩១ មាត្រា៣៩២ នៃក្រមព្រហ្មទ័ណ្ឌ ។

ហើយម្យ៉ាងវិញទៀតជនសង្យ័យ មានបំណងចង់គេចវេសចេញពីប្រទេសកម្ពុជា ។ សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិកូរ៉េម្មាក់ឈ្មោះ Kwon seok young ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាពាណិ ជ្ជករដូចគ្នា ហើយតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារពីបទរំលោភលើទំនុកចិត្ត រួចផងដែរ ។

នៅពេលឃាត់ខ្លួនជនសង្ស័យរូបនោះ គេបានឆ្លើយសារភាពថា ឈ្មោះ Kim Taeh yeon នេះ ក៏ជាប់ពាក់ព័ន្ធបទល្មើសជាមួយគ្នាដែរ ដូច្នោះ បានជាចៅក្រមស៊ើបសួរគឺលោក ឌុច សុខសារិន អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យសមត្តកិច្ចនាំខ្លួន ឈ្មោះ Kim Taeh yeon ម្នាក់ទៀត ដែលគេមានបំណងចាកចេញពីកម្ពុជា ។

ដកស្រង់ពី៖កោះសន្តិភាព