បណ្តាញសង្គម

បញ្ជូន ៣នាក់ ឡើងតុលាការ ដោយសារចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនរបស់កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៣នាក់ និងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីចែកចាយគ្រឿងញៀន ភ្លាមៗនោះលោកបានដឹកនាំកម្លាំង ចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយនិ ងប្រើប្រាស់នូវសារធាតុញៀន ឈ្មោះ ជឿន បារាំង ភេទប្រុស អាយុ ២៤ឆ្នាំ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងគ្រឿងញៀន ម្សៅក្រាមពណ៌សថ្លា ចំនួ ន០៣កូនថង់ និងគ្រាប់ថ្នាំយ៉ាម៉ា ចំនួន ០៥គ្រាប់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

លោកមេបញ្ជាការបានបន្តថា បន្ទាប់ពីឃាត់ខ្លួនឈ្មោះ ជឿន បារាំង និងសាកសួរចម្លើយមក កម្លាំងអាវុធហត្ថក្រុង បានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់បន្ថែមទៀត ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មាន៖១/.ឈ្មោះ ហឹម ភា ភេទប្រុស អាយុ ៣៨ឆ្នាំ និង២/.ឈ្មោះហឹម ភាន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ វេលាម៉ោង ០៩ យប់ថ្ងៃដដែល៕

ដកស្រង់ពី៖កោះសន្តិភាព