បណ្តាញសង្គម

សមត្ថកិច្ចប្រទេសថៃ ចាប់បញ្ជូន ពលករខ្មែរខុសច្បាប់ ២៤នាក់ តាមច្រកបឹងសាគូ

បន្ទាយមានជ័យ ៖ កម្លាំងទាហាន ឈុតខ្មៅថៃ កងរយ១២០៦ នៅទល់មុខភូមិ សាស្ដ្រ ប៉ុស្ដិ៍បឹងសាគូ នៃវរសេនា តូច ៩១១ ខេត្ដបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ បានចាប់បញ្ជូន ពលករ ខ្មែរខុសច្បាប់ ចំនួន ២៤នាក់ ក្នុងនោះស្រី៦ នាក់ កុមារ ពីរនាក់ មកប្រទេសកម្ពុជាវិញ តាមចំណុច គោលដៅចំការអំពៅ ប៉ុស្ដិ៍ព្រំដែន បឹងសាគូ ។

មន្ដ្រីនគរបាល វរសេនាតូច៩១១ នៃស្នងការដ្ឋាន នគរបាល ខេត្ដបន្ទាយមានជ័យ បាន ឱ្យដឹងថា មូលហេតុដែល កម្លាំង ទាហានឈុត ខ្មៅថៃ ចាប់បញ្ជូនពលករ ខ្មែរទាំង២៤នាក់ ត្រឡប់ មកកម្ពុជាវិញនេះ ដោយសារតែពួកគេ និងធ្វើការនៅទីនោះ ពុំមានលិខិតស្នាម ត្រឹម ត្រូវ ។ ក្រោយទទួល ពលករទាំង ២៤នាក់នេះ មេបញ្ជាការវរសេនាតូច ៩១១ លោក សូ ចាន់ណារី បានបញ្ជាឲ្យ កម្លាំង នគរបាល ដឹកបញ្ជូនពួកគេ ទៅចំណតរថយន្ដ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង១២ និង៣០នាទី រសៀលថ្ងៃ ដដែល ដើម្បីឱ្យពួកគេធ្វើ ដំណើរត្រឡប់ទៅ ផ្ទះរៀងៗខ្លួន ។

បើតាម សមត្ថកិច្ច ប៉ុស្ដិ៍បឹងសាគូ បាន បញ្ជាក់ថា ពេលមកដល់ទឹកដីកម្ពុជាវិញ ពលករទាំងនេះ ក៏បានធ្វើកិច្ចសន្យា នៅចំពោះ មុខនគរបាល ដោយពួកគេនឹងមិនធ្វើសកម្ម ភាពប្រព្រឹត្ដ បទល្មើស ជាការជួញដូរមនុស្ស និងធ្វើអាជីវកម្ម ផ្លូវភេទ ទៀតនោះទេ មិន ដើរឃោសនា អូសទាញ តាមមធ្យោបាយ បញ្ចុះបញ្ចូលលួងលោម បោកអ្នកដទៃនាំយក ទៅ ដោយមិនស្របច្បាប់ ក្នុងគោលដៅស្វែង រកផលប្រយោជន៍ នោះឡើយ មិនជួយមិន ចូលរួម មិនលាក់បាំង ចំពោះជន ណាដែលបាន ធ្វើសកម្មភាពប្រព្រឹត្ដ បទល្មើសនោះទេ មិន លួចឆ្លងដែន ខុសច្បាប់ ទៅរកការងារធ្វើនៅ ប្រទេសថៃ និងសន្យាចូលរួម សហការគ្រប់ ពេលវេលាជាមួយ សមត្ថកិច្ច និងអាជ្ញាធរដែនដី ក្នុងការបង្ការ ទប់ស្កាត់រាល់ បទល្មើសទាំង នេះ ។

សូមបញ្ជាក់ថា ដើម្បីបង្កើនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ បទល្មើស នានា ដូចជា ការទប់ ស្កាត់ការ លួចឆ្លង ដែនខុសច្បាប់ និងការលួចនាំចូលទំនិញ ខុស ច្បាប់នោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ អាត់ ខែម បានណែនាំ ឲ្យនគរបាលតាម វរសេនាតូចការពារព្រំដែន បន្តចុះល្បាត ក្នុងភូមិសាស្រ្ត របស់ខ្លួនជាប្រចាំ៕

ដកស្រង់ពី៖ដើមអម្ពិល