បណ្តាញសង្គម

ឆេះ​ទៀត​ហើយ​! ពេលនេះកំពុងតែឆេះ​ផ្ទះពលរដ្ឋនៅ​សង្កាត់​ច្បារ​អំពៅ​ទី​១

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែលឆេះនេះយ៉ាងសន្ធោសន្ធៅ ។

សេចក្តីរាយការណ៍បានបន្តថា ករណីឆេះនេះដែរ កងកម្លាំង សមត្ថកិច្ចកំពុងតែសស្រាក់សស្រាំជួយពន្លត់យ៉ាងញាប់ដៃញាប់ជើងផងដែរ ។ ករណីនេះ ក៏ធ្វើឲ្យអ្នកដំណើរតាមផ្លូវមានការភ្ញាក់ផ្អើល ជាខ្លាំងដោយសារឆេះសន្ធោសន្ធៅ ៕

ដកស្រង់ពី៖កោះសន្តិភាព