បណ្តាញសង្គម

ស្រវឹងស្រា បើករថយន្ត បុករះរ៉ឺម៉ក​លក់ផ្លែឈើ និងកន្លែងលក់ត្រី របួសមនុស្សម្នាក់

រាជធានីភ្នំពេញ៖ បុរសវ័យជាង ៥០ឆ្នាំម្នាក់ ចេញពីផឹកស៊ី បានបើករថយន្តកូរ៉ូឡា រេចង្កូត ជ្រុលទៅបុករះលើរ៉ឺម៉កលក់ផ្លែឈើ និងកន្លែងលក់ត្រី បណ្ដាលឲ្យរងខូចខាត និងរងរបួសម្នាក់កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅទល់មុខរោងចក្រកាត់ដេរ តាមបណ្ដោយផ្លូវ ដួងងៀប ក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

អ្នកលក់ដូរ ដែលជាជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់ បានរៀបចំផ្លែឈើ ក័ដូចជា ត្រីសាច់ ដាក់លើរ៉ឺម៉ក បំរុងដឹកទៅផ្ទះវិញ ឈប់លក់ ហើយគាប់ជួនពេល ដែលពួកគាត់កំពុងតែរៀបចំ ក៏ស្រាប់តែបុរសម្នាក់ វ័យជាង ៥០ឆ្នាំ មិនដឹងថា ចេញពីកម្មវិធីជួបជុំនៅទីណានោះទេ បានបើករថយន្តម៉ាក កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ 1536 បានធ្វើដំណើរតាម បណ្ដោយផ្លូវដួងងៀបក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ក៏រេចង្កូត ទៅខាងស្ដាំដៃ ក៏ជ្រុលទៅបុករះរ៉ឺម៉កលក់ផ្លែឈើ ខ្ទាតរ៉ឺម៉ក ទៅប៉ះកន្លែងលក់ត្រី ២កន្លែងទៀត ដែលនៅជិតគ្នាបណ្តាលឲ្យខ្ទាតផ្លែក្រូច ក៏ដូចជាត្រី រប៉ាត់រប៉ាយពេញផ្លូវ ព្រមទាំងធ្វើអោយស្ត្រី ជាលក់ត្រីម្នាក់ រងរបួសគួរសម ត្រូវបានបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ដោយឡែក ខាងរថយន្តបង្កវិញ រងការខូចខាតផែ្នកខាងមុខចំហៀងខាងស្ដាំ។

រីឯអ្នកបើកបរ ស្រវឹងចេញចូលៗ ក្នុងរថយន្ត ទំរាំតែនិយាយគ្នាត្រូវ ទាល់តែសមត្ថកិច្ចមូលដ្ឋាន ទៅចូលរួមសម្របសម្រួលផងដែរ។ក្រោយពេលកើតហេតុ ភាគីរងគ្រោះ មានបីម្ចាស់ គឺរទេះលក់ផ្លែ និងម្ចាស់កន្លែងលក់ត្រីចំនួន ២កន្លែង បានយល់ព្រមសម្របសម្រួលជាមួយខាងរថយន្ត ដោយទាមទារសំណង ចំនួន ៥០០ដុល្លារ ថ្លៃការខូចខាត និងថ្លៃព្យាបាល។ តែពេលនោះ ខាងរថយន្ត បង្កបានសុំចុះមកនៅទឹកប្រាក់ ចំនួន ៤៨០ដុល្លារ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព