បណ្តាញសង្គម

ឆេះកុដិ្ឋ វត្តតាហង្ស រង្សីសារារាម សល់តែឆ្អឹង

ខេត្តសៀមរាប៖ ភ្លើងឆេះកុដិ្ឋ នៅវត្តតាហង្ស រង្សីសារារាម សល់តែឆ្អឹង។ កុដ្ឋិ ដែលឆេះនោះ មានបណ្តោយ ២១ម៉ែត្រ ទទឹង ៩,៥០ម៉ែត្រ សង់ពីថ្ម ក្រោមឈើ លើប្រក់សង្កសី កម្ពស់ ៣ម៉ែត្រ។

ករណីភ្លើងឆេះកុដិ្ឋ នៅវត្តតាហង្ស រង្សីសារារាម បានកើតឡើង កាលពីម៉ោង ១៦ និង០០ នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ វត្តតាហង្ស រង្សីសារារាម ស្ថិតនៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់ថា ករណីភ្លើងឆេះកុដ្ឋិនេះ បណ្តាលឲ្យខូចខាត ដោយឆេះស្បង់ ១៣ឈុត សៀវភៅធម៌ ៧ក្បាល គិតជាតម្លៃ ២០០០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀត។ ប្រជាពុទ្ធបរិស័ទ ប្រជាការពារ និងកងកម្លាំងប៉ូលិស បានអន្តរាគមន៍ជួយពន្លត់ ដោយប្រើប្រាស់ទឹក ពីរឡាន។

ចំណែកមូលហេតុ បណ្តាលឲ្យឆេះកុដ្ឋិនេះ ត្រូវបានលោកគ្រូព្រះចៅអធិការវត្ត សន្និដ្ឋានថា អាចមកពីទុសេខ្សែភ្លើង (ខ្សែភ្លើងតូច)។ បើសរុបទឹកប្រាក់ខូចខាតកុដ្ឋិនេះ មានប្រមាណជាង ១០០០០ ដុល្លារ៕

ដកស្រង់ពី៖កោះសន្តិភាព