បណ្តាញសង្គម

បញ្ជូន ៧នាក់ និងវត្ថុតាង ទៅតុលាការ ពាក់ព័ន្ធគ្រឿញៀន

 

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យប្រុសស្រី ចំនួន ០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

ជនសង្ស័យទាំង ៧នាក់ រួមមាន៖ ១/ ឈ្មោះ ធី លី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

២/ ឈ្មោះ អ៊ី សាម៉ាត់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់។ ៣/ ឈ្មោះ លន់ វាសនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

៤/ ឈ្មោះ សាន់ ភានិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។ ៥/ ឈ្មោះ ជុំ រឿន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់។ ៦/ ឈ្មោះ នូវ សឿន ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់។

៧/ ឈ្មោះ ជួប សុខជា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ ចំណែកវត្ថុតាង រួមមាន៖ ម្សៅសថ្លា ចំនួន ៦២កញ្ចប់ ខ្សៀជក់ ចំនួន ០៤ ដែកកេះ ចំនួន ០២ ប្រាក់ ចំនួន ២០០.០០០៛ ទូរស័ព្ទដៃ ចំនួន ០៨គ្រឿង និងម៉ូតូ ចំនួន ០១គ្រឿង៕

ដកស្រង់ពី៖កោះសន្តិភាព