បណ្តាញសង្គម

​ឃាត់ខ្លួន​ស្រីស្អាត​លក់​​​អន​ឡាញ​ម្នាក់​ ពាក់​ព័ន្ធ​ទឹក​ប្រាក់​ជិត​​១​លាន​ដុល្លារ​

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៉ុល និលឯក នាយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងថា កម្លាំងនគរបាលជំនាញរបស់លោកបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់អតីតជាអ្នកលក់ផលិតផលតាមអនឡាញ ពាក់ព័ន្ធករណីឆបោកប្រាក់ពីអតិថិជនចំនួនជិត១លានដុល្លារអាមេរិក មកដល់ពេលនេះ សមត្ថកិច្ចបាន និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។

ស្រីស្អាតរូបនោះឈ្មោះ ណើ ចាន់ត្រា តំណាងចែកចាយ និងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសំអាង)តាមអនឡាញ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ពន្ធពីបទ.ឆបោកប្រាក់តាមពាក្យបណ្ដឹងរបស់អតិថិជនជាកូនបំណុលចំនួន១២ នាក់ ដែលនាងប្រមូលបានប្រាក់ជិត១លានដុល្លារអាមេរិក ។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា ប្រាក់ទាំងអស់នោះ គឺឈ្មោះ ណើ ចាន់ត្រាបានប្រមូលពីកូនក្រុមជាអតិថិជនកម្មង់ទិញផលិតផល ដែលមិនទាន់មានផលិតផលប្រគល់ឲ្យទៅគេ ទេ ។

បើតាមដើមបណ្តឹងរៀបរាប់ប្រាប់ថា ស្រីស្អាត ឈ្មោះ ណើ ចាន់ត្រា ច្រើនតែយកឈ្មោះប្រេន អ្នកស្រី ទ្រី ដាណា ដើម្បីឲ្យគេជឿទុកចិត្ត ទៅឆបោកប្រាក់ តំណាងរបស់ខ្លួន អស់ជិតមួយលានដុល្លារអាមេរិក ។ហើយប្រាក់នោះបែរ ជាយកទៅទិញផ្ទះ និងសម្ភានិយមលំអខ្លួន ដែលមិនមានផលិតផលឲ្យគេទេ ។

សមត្តកិច្ចបានបញ្ជាក់បន្ថែមថា ការឃាត់ខ្លួនស្រីស្អាតឈ្មោះ ណើ ចាន់ត្រា គឺបានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូ ងរាជធានីភ្នំពេញ ដែលតម្រូវឲ្យចូលខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែជនសង្ស័យរឹងរូសមិនព្រមចូល ទើបមានដីកាបញ្ជាឲ្យឃាត់ខ្លួន ស្មើ និងចាប់ខ្លួននោះ ៕

ដកស្រង់ពី៖កោះសន្តិភាព