បណ្តាញសង្គម

ចាប់ខ្លួន​ក្រុម​ជើងឆើត​៥​នាក់ ដើរ​ជួល​រថយន្ត​គេ​បាន​ហើយ​ក្លែង​ឯកសារ​លក់​ផ្ដាច់

រាជធានីភ្នំពេញ ៖ ក្រុមជើងឆើត៥នាក់ ជំនាញខាងជួលរថយន្តគេហើយ យកទៅក្លែងឯកសារលក់ផ្តាច់ ត្រូវបានកម្លាំងមានសមត្ថកិច្ចនគរបាលនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធពីបទ.ឆបោក និងរំលោភលើទំនុកចិត្ត។

ជនសង្ស័យទី១.ឈ្មោះ រឿន ចាន់រី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៧ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ២.ឈ្មោះ ខុន រតនៈ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ៣.ឈ្មោះ រឿត តិន ហៅតាំង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

៤.ឈ្មោះ រ៉ាន់ បូរ៉ា ហៅ រ៉ា ហៅ រី ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅបូរីឯកភ្នំផ្ទះជួល ផ្លូវបេតុង សង្កាត់ដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ និង៥.ឈ្មោះ ហង្ស សីភៀង ហៅ ពាង ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ទាក់ទិននឹងការឃាត់ខ្លួនមុខសញ្ញាជើងឆើតជំនាញជួលរថយន្តយកទៅក្លែងឯកសារលក់ផ្តាច់ឲ្យអ្នកដទៃនេះ ត្រូវបានលោកវរៈសេនីឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃទី១៩ ថ្ងៃទី២២ និងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយនគរបាលខណ្ឌឫស្សីកែវ និងនគរបាលខណ្ឌជ្រោយចង្វារ ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តកណ្តា ល និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើសឆបោក និងរំលោភលើទំនុកចិត្ត (ជួលរថយន្ត) និងក្លែងបន្លំឯកសារសាធារណៈ(ក្លែងប័ណ្ណសម្គាល់យានយន្ត) យកទៅលក់ផ្តាច់ចំនួន៤ករណី មានរថយន្ត៤ គ្រឿង។លោក ប៊ុន សត្យា បន្តថា ជាក់ស្តែងករណីទី១.ឆបោក ប្រាក់ចំនួន៧,៦៥០ ដុល្លារអាមេរិក (ប្រាំពីរពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក) ក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ (បណ្ណ័សម្គាល់យានយន្ត ស្លាកលេខភ្នំពេញ ២J-៦០៦៧ គល់លតាបត្រលេខ៩៩០៦១១៦) ប្រព្រឹត្តនៅចំណុចម្តុំស្ថានីយប្រេងឥន្ធនៈPTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨យប់ ពីជនរងគ្រោះឈ្មោះ សេក សុភាស់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់រថយន្ត។

ករណីទី២.រំលោភលើទំនុកចិត្ត(យករថ យន្តម៉ាកតូយ៉ូតា ឡិចស៊ីស RX-៣៣០ ពណ៌ស ឆ្នាំផលិត២០០៤ លេខតួ ២៤០០១៩៥៧១ និងលេខម៉ាស៊ីន០០៣៤ ៣៩៦ ពាក់ស្លាកលេខភ្នំពេញ ២AO-០៣២៦) និងក្លែងបន្លំឯកសារសាធារណៈ(បណ្ណ័សម្គាល់យានយន្ត ពាក់ស្លាកលេខភ្នំពេញ ២AO-០៣២៦)។

ប្រព្រឹត្តនៅចំណុចភោជនីយដ្ឋានមីហឹរ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ពីជនរងគ្រោះឈ្មោះ ជឿង ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួលលេខ៧A ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនបញ្ចាំ Takarajima Pawn Shop។

ករណីទី៣.រំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ឆ្នាំផលិត ២០០៥ លេខតួ ៥៣០៩៩៦៨៩ និងលេខម៉ាស៊ីន៣៧៥៧២៣៩ ពាក់ស្លាកលេខ ភ្នំពេញ២BJ-១២៦៥ ) និងក្លែងបន្លំឯកសារសាធារណៈ (បណ្ណ័សម្គាល់យានយន្ត ពាក់ស្លាកលេខភ្នំពេញ ២BJ-១២៦៥) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៩៨ ផ្លូវលេខA ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ពីជនរងគ្រោះឈ្មោះ វ៉ាត សុវណ្ណារី ភេទស្រី អាយុ៣២ ឆ្នាំ មានទីលំនៅផ្ទះលេខ៩៨ ផ្លូវលេខA ភូមិភ្លូវផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនពិនិត្យអីវ៉ាន់។

និងករណីទី៤.រំលោភលើទំនុកចិត្ត (យករថយន្តម៉ាកតូយ៉ូតាធុនត្រា ពណ៌ស ឆ្នាំផលិត២០០៧ ពាក់ស្លាកលេខ ភ្នំពេញ២BC-៩៧៧១) និងក្លែងបន្លំឯកសារសាធារណៈ (បណ្ណ័សម្គាល់យានយន្ត ពាក់ស្លាកលេខភ្នំពេញ ២BC-៩៧៧១) ប្រព្រឹត្តនៅចំណុចនៅម៉ាតជិតរោងចក្រអគ្គិសនីផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ពីជនរងគ្រោះឈ្មោះ ឯក ប៊ុនថា ភេទ ប្រុស អាយុ៣៨ ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅផ្ទះលេខ៣៩៤ ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចបានដកហូតមកវិញមាន ៖ .រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស RX-៣០០ ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៩ លេខតួ ០៣៥៦២៣ លេខម៉ាស៊ីន NIL ពាក់ស្លាកលេខ ភ្នំពេញ ២J-៦០៦៧ ចំនួន១គ្រឿង។ រថយន្តម៉ាកតូយ៉ូតាឡិចស៊ីស RX-៣៣០ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៤ លេខតួ ០១៣៩៦៦ លេខម៉ាស៊ីន ៤២៥៧៣៦៤ ពាក់ស្លាកលេខ ២BH-៩៨៣៧ ចំនួន១ គ្រឿង។ ទូរស័ព្ទដៃម៉ាកអាយហ្វូន៥ ពណ៌ ស លាយប្រផេះ ១គ្រឿង។

ឯកសារលិខិតលក់រថយន្ត ចំនួន១សន្លឹក រវាងម្ចាស់រថយន្តឈ្មោះ ឡាយ សុចិត្រ និងឈ្មោះ ហង្ស សីភៀង ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០,ប័ណ្ណសម្គាល់យានយន្ត ឈ្មោះ ឡាយ សុចិត្រ ចំនួន០១សន្លឹក ម៉ាក Lexus RX-៣៣០ ពណ៌ទឹកមាស ឆ្នាំផលិត២០០៤ ពាក់ស្លាកលេខ ភ្នំពេញ ២BH-៩៨៣៧ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លេខ២០៧៥២១៤៦៨០២៧ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

គល់លតាបត្រលេខ ៩៩-០៦១១១៦ ចំនួន១សន្លឹក។ ប័ណ្ណសម្គាល់យានយន្តពាក់ស្លាកលេខ ភ្នំពេញ ២J-៦០៦៧ ចំនួន១សន្លឹក។ អត្តសញ្ញាណប័ណ្ណឈ្មោះ ខាំ ប៊ុនធឿន និងលតាបត្រលេខ ៩៩-០៦១១១៦ ថតចម្លង ចំនួន១ សន្លឹក។

ស្លាកលេខម៉ូតូចំនួន៣បន្ទះមានលេខ ភ្នំពេញ ១F-O៩០៣៣ , ភ្នំពេញ ១CB-៩៥៤៧ ,សៀមរាប ១Z-០៦៥០។ ប័ណ្ណសម្គាល់យានយន្តចំនួន៦សន្លឹក ,ពាក់ស្លាកលេខភ្នំពេញ ១N-៣៣៤៤ របស់ឈ្មោះ វ័រ ថា (ថតចម្លង) ,ប័ណ្ណសម្គាល់យានយន្តពាក់ស្លាកលេខភ្នំពេញ ១N-៣៣៤៤ របស់ឈ្មោះ វ័រ ថា,ប័ណ្ណសម្គាល់យានយន្តពាក់ស្លាកលេខភ្នំពេញ ១TH-៤៣៧៣ របស់ឈ្មោះ ធី ស្រីនិច ,ប័ណ្ណសម្គាល់យានយន្តពាក់ស្លាកលេខភ្នំពេញ ១HR-០១៨៨ របស់ឈ្មោះ វី សិលា ,ប័ណ្ណសម្គាល់យានយន្តពាក់ស្លាកលេខ កំពង់ចាម ១U-៣៣៤៤ របស់ឈ្មោះ ស៊ន់ សារិទ្ធ, ប័ណ្ណសម្គាល់យានយន្តពាក់ស្លាកលេខ កំពង់ចាម ១V-៩៥៨២ របស់ឈ្មោះ ង៉ុយ សិត។ លិខិតលក់រថយន្តរវាងឈ្មោះ រឿន ចាន់រី និងឈ្មោះ សេក សុភាស់។

កិច្ចសន្យាជួលរថយន្តឈ្មោះ ជឿង ចាន់ណា។ លិខិតទិញលក់រថយន្តរវាងឈ្មោះ ខាំ ប៊ុនធឿន និងឈ្មោះ រឿន ចាន់រី។ កិច្ចសន្យាជួលរថយន្តរវាងឈ្មោះ វ៉ាត សុវណ្ណារី និងឈ្មោះ រឿន ចាន់រី។

កិច្ចសន្យាជួលរថយន្តរវាងឈ្មោះ វ៉ាត សុវណ្ណារី និងឈ្មោះ ជុំ បូរិន។ លិខិតទិញ-លក់រថយន្តរវាងឈ្មោះ ឡាយ សុចិត្រ និងឈ្មោះ រឿន ចាន់រី។កិច្ចសន្យាជួលរថយន្តរវាងឈ្មោះ ផេង ម៉េងលាង និងឈ្មោះ លី ឌឿន និងឧបករណ៍កែច្នៃធ្វើស្លាកលេខម៉ូតូមួយចំនួន។

ដោយយោងតាមការបង្ក្រាបជាក់ស្តែង តាមបណ្តឹងជនរងគ្រោះ និងផ្អែកតាមចម្លើយសារភាពរបស់ជសង្ស័យ ដែលមានធាតុផ្សំស៊ីសង្វាក់បទល្មើស នគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៥នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព