បណ្តាញសង្គម

រថយន្តហាយឡែនដឺ បើកលឿនបុកម៉ូតូឆ្លងផ្លូវ បណ្តាលឱ្យ.ស្លាប់.ម្នាក់

ខេត្តសៀមរាប៖ រថយន្តហាយឡែនដឺ បើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូ ដែលបានបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យលោកតាម្នាក់ .ស្លាប់. នៅនឹងកន្លែងយ៉ាងអណោចអធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៤ និង ៥០នាទី រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហាយឡិនដឺព៌ណស ពាក់ផ្លាកលេខ បាត់ដំបង2B.3606 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរទិសដៅពីកើតទៅលិច បានបុកម៉ូតូម៉ាកវេវ ផលិតឆ្នាំ២០០១ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀងះ្តសៀមរាប ប្រយ័ត្ន បណ្តាលឱ្យ 1A.1484 បើកបរដោយឈ្មោះ ម៉ៅ វ៉ាត ភេទប្រុស អាយុ ៧៦ឆ្នាំរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាម បើកបរទិសដៅពីកើតទៅលិច ហើយបត់ឆ្វេង។លោកបន្ថែមថា ករណីនេះ មូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ហើយអ្នក បើកបររថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ផងដែរ។

លោកបានបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញនៃស្រុកពួក បានវាស់វែងនៅកន្លែងកើតហេតុ រួចអូសយកវត្ថុតាងពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី ទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព