បណ្តាញសង្គម

អណ្តាត​ភ្លើងថយបន្តិច​ហើយ តែ​ត្របាក់​​ផ្ទះ​អស់​​​​៨ខ្នង​​​

ខេត្តបាត់ដំបង ៖ ខណៈនេះភ្លើងកំពុងឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់រហូតដល់ចំនួន៨ខ្នងឯណោះ គិតត្រឹមម៉ោង០៨និង៤៩នាទីព្រឹកថ្ងៃទី១៦ កុម្ភៈ ២០២១ ស្ថិតនៅក្នុងស្ថានីយរថភ្លើងក្នុងក្រុងបាត់ដំបង ហើយក៏កំពុងត្រូវបានកម្លាំងសមត្ថកិច្ច មានយោធោ និងអ្នកស្រុកបាននិងកំពុងជួយសង្គ្រោះបន្ត ។

ទោះបីជាយ៉ាងណា មកទល់ម៉ោងនេះ អគ្គិភ័យហាក់បានថមថយចុះបន្តិចហើយ ដោយនៅមិនទាន់ដឹងពីមូលហេតុនៅឡើយ ។ ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព