បណ្តាញសង្គម

ក្នុងឆ្នាំ២០១៤ ក្រសួងកសិកម្ម បង្ក្រាបបទល្មើស នេសាទចំនួន ២.៦៣៤ ករណី

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៤ ការបង្ក្រាបបទល្មើស នេសាទ បានចំនួន ២.៦៣៤ករណី (សមុទ្រ១៧៥ករណី) និងបញ្ជូនខ្លួនមនុស្ស ទៅតុលាការចំនួន ៨៧ករណី នឹងបញ្ជូនបន្ត ទៅពន្ធនាគារ ចំនួន ១១០នាក់ ។

យោងតាម របាយការណ៍ប្រចាំឆ្នាំ ២០១៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្តថា បំផ្លាញចោលវត្ថុតាង ចំនួន ១.៤៣៩ ករណី និងពិន័យអន្តរកាលចំនួន ២៤៧ ករណី ។ ក្នុងនោះប្រាក់ពិន័យ និង លក់វត្ថុតាងចំនួន ១៧៥.០១៣.៧៥០រៀល ។ វត្ថុតាងដែល បានធ្វើការ ចុះរុះរើបំផ្លាញចោល និងដកហូត ឃាត់ទុក បណ្ដោះអាសន្ន រួម មាន ៖ កាណូត / ទូកបំពាក់ ម៉ាស៊ីនចំនួន ៦១គ្រឿង ទូកចំនួន ២៤គ្រឿង ព្រមទាំងសម្ភារ ឧបករណ៍ នេសាទល្មើស ច្បាប់មួយចំនួនធំ និងបានលែង កូនត្រីរាប់លានក្បាល ទៅក្នុងដែន ទឹកធម្មជាតិវិញ  ។

ទន្ទឹមនឹងនោះ ក៏បានប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ នៅតាមមូលដ្ឋានចំនួន ៨៧វគ្គ អ្នកពាក់ព័ន្ធចូល រួមចំនួន ៨.៨១៣នាក់ ស្ត្រីចំនួន ២.១៧១នាក់ ៕

 

ដកស្រងពី៖ដើមអម្ពិល