បណ្តាញសង្គម

កូនប្រុស ឧកញ៉ាល្បីមួយរូប នៅកម្ពុជា បើករថយន្ដ លឿនដូចហោះ បុករថយន្ដ៣គ្រឿង គ លើ គ្នា

ភ្នំពេញ ៖ កូនប្រុស បង្កើតរបស់ លោក ឧកញ៉ា ល្បីឈ្មោះមួយរូប ដែលត្រូវបានគេដឹងថា ជាឈ្មួញរកស៊ី រឿងដីធ្លី និងផ្ទះសប្បែងនោះ បាន បង្កគ្រោះ ថ្នាក់ចរាចរ ដោយសារតែបើក លឿនដូចហោះ ជ្រុលទៅបុក រថយន្ដចំនួន៣ គ្រឿង ដែលចតតាមដងផ្លូវ បង្កឱ្យឡើងគ លើគ្នាដូចភ្នំ ប៉ុន្ដែសំណាងល្អ មិនបណ្ដាលឱ្យ បាត់បង់ជីវិតមនុស្ស ណាម្នាក់នោះឡើយ ។

គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ កូនប្រុស អ្នកមានទ្រព្យ សម្បត្ដិស្ដុកស្ដម្ភ តែ មិនគោរពច្បាប់ របស់សង្គមនោះ បើកលឿន បត់កន្លែងផ្លូវកែង បានបង្កឱ្យមានការភ្ញាក់ ផ្អើលនៅពាក់កណ្ដាលយប់ ឆ្លងចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅខាងជើងរង្វង់ មូលវត្ដភ្នំ តាមបណ្ដោយ ផ្លូវលេខ៤៧ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសាក្សី បានបញ្ជាក់ថា រថយន្ដដែលកូនប្រុស របស់ឧកញ៉ា បើកបង្កគ្រោះថ្នាក់ចរាចរនោះ ម៉ាកមែកសឺ ដេសស្ព័រ ពណ៌ស អត់មានស្លាកលេខ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ។ សាក្សីបន្ដទៀតថា មុនពេលកើតហេតុ គេឃើញរថយន្ដ ស៊េរីទំនើបមួយគ្រឿងនេះ បានធ្វើដំណើរ ក្នុងល្បឿនយ៉ាងលឿន តាមរង្វង់មូលវត្ដភ្នំ លុះដល់ចំណុចផ្លូវ៤៧ អ្នក បើករថយន្ដ អមដោយអ្នកជិះ ជាមួយម្នាក់ទៀត ប្រភពព័ត៌មាន ខ្លះអះអាងថា ជាប្រុស និងខ្លះទៀតថា ជាស្រីស្នេហ៍ បានបួងចង្កូត បំណងឆ្ពោះ ទៅផ្លូវលេខ៤៧ ប៉ុន្ដែជ្រុល ក៏បុករថយន្ដ ហាយឡេឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដែលចត នៅមុខហាងម៉ាស្សា វត្ដភ្នំ រួចរថយន្ដហាយ ឡេនឌ័រនេះ ក៏ខ្ទាតទៅប៉ះរថយន្ដកាមរី ស៊េរី ទំនើបចំនួន ២គ្រឿងទៀត បណ្ដាលឱ្យរថយន្ដទាំងនេះ ឡើងគលើគ្នា រងការខូចខាត យ៉ាងធ្ងន់ធ្ងរ ។

បើតាមសាក្សី អ្នកបើករថយន្ដបង្ក ដែលជាកូនប្រុស របស់ឧកញ៉ា ល្បីឈ្មោះ រួមជាមួយអ្នករួមដំណើរ បានបើកទ្វាររថយន្ដ រត់គេចខ្លួន ពីកន្លែងកើតហេតុ ដោយសុវត្ថិភាព ។ ក្រោយកើតហេតុ រថយន្ដទាំង៤គ្រឿង ត្រូវបាននគរបាល ការិយាល័យចរាចរណ៍ផ្លូវ គោករាជ ធានីភ្នំពេញ យកទៅរក្សាទុករង់ចាំ ការដោះស្រាយបន្ដទៀត ៕

ដកស្រង់ពី៖ដើមអម្ពិល