បណ្តាញសង្គម

សម្រេចឃុំខ្លួន មន្ត្រីយោធាម្នាក់ និងបក្ខពួក២នាក់ ពីបទ«ជួញដូរ គ្រឿងញៀន» ជាង១គីឡូក្រាម

ស្ទឹងត្រែង : ចៅក្រមស៊ើបសួរ នៃតុលាការ ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃ ទី ២៥ ខែ មករា ២០១៥នេះ បានសម្រេចឃុំខ្លួន បុរសត្រូវចោទ ចំនួន៣នាក់ ក្នុងនោះ មានបុរសខ្មែរម្នាក់ មានមុខងារជា មន្ត្រីយោធា និង បុរសជនជាតិចិន ២នាក់ ពីបទ « ជួញដូរគ្រឿងញៀន » ម៉ាទឹកកទម្ង់ជាង១ គីឡូក្រាម ប្រព្រឹត្តនៅក្នុងខេត្ត ស្ទឹងត្រែង កាលពីថ្ងៃ សុក្រកន្លងទៅនេះ ។

មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែងមួយ បានឲ្យដឹងថា ជនត្រូវចោទទាំង ៣នាក់ ខាងលើនេះ មាន ឈ្មោះ ស៊ិប សាវឿន ភេទប្រុស អាយុ ៥២ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹង ត្រែង។

ចំណែក ជនជាប់ចោទ ជនជាតិតចិន ទាំង២នាក់ មាន ឈ្មោះ លីវ ហ្វែន ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង និង ឈ្មោះ ចែវ ស៊ីនអាន អាយុ៥៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។ ពួកគេត្រូវបានចាប់ខ្លួន ដោយកម្លាំងសមត្ថកិច្ច នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត នៅក្នុងភូមិ សាស្ត្រ ភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃ ទី ២៣ ខែ មករា ២០១៥ ។

ក្រោយឃាត់ខ្លួនពួកគេ សមត្ថកិច្ចបានដកហូតបាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ទម្ងន់ ១១៩១,២ក្រាម (ជាង ១គីឡូក្រាម) រថយន្តម៉ាក TOYOTA ១គ្រឿង ប្រាក់រៀលខ្មែរ និង ប្រាក់ដុល្លារមួយចំនួន និង ទូរស័ព្ទដៃចំនួន ២ គ្រឿងទៀត ពីពួកគេ៕

ដកស្រង់ពី៖ដើមអម្ពិល