បណ្តាញសង្គម

ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​គេហទំព័រ​ម្នាក់ លួច​ម៉ូតូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានីភ្នំពេញ ៖ អ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែក ម្នាក់ឈ្មោះ មុំ សុជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ នេះបើយោងតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ការឃាត់ខ្លួនអ្នកយកព័ត៌មាននេះ ធ្វើឡើងកាលពីវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ខណៈដែលជនសង្ស័យ លួចកាច់ក ម៉ូតូមួយគ្រឿង នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ មុំ សុជាតិ ជាអ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែក កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព