បណ្តាញសង្គម

ប្រទះឃើញ​ស.ពបុរសម្នាក់អត់ស្លៀកខោ​នៅ​ក្នុងគុម្ពត្រែងច្រាំងទន្លេ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លា.ប់នៅក្នុងគុម្ពត្រែងច្រាំងទន្លេទាំងមិនមានស្លៀកខោនោះទេ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកាលពីវេលាម៉ោង7យប់ថ្ងៃទី19 ខែមេសា ឆ្នាំ2021 តាមបណ្តោយផ្លូវមាត់ទន្លេអូតែលសុខា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋធុំក្លិនស្អុយចេញពីក្នុងគុម្ពត្រែងច្រាំងទន្លេតាំងពីម៉ោង4រសៀល ក៏បានរាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញសភាពស.ពជនរងគ្រោះគឺដេកផ្ងារ ហើយដោះខោ និងពាក់អាវដៃវែងក្រឡាការ៉ូ មិនដឹងថាជាករណីឃា.តកម្ម ឬមួយជាករណីស្លា.ប់ដោយសារតែជំងឺនោះទេ ក៏បានទំនាក់ទំនងហៅក្រុមគ្រូពេទ្យអោយមកចុះធ្វើសំណាក រួចក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស.ពជនរងគ្រោះខាងលើនេះមិនមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ19នោះទេ ទើបសមត្ថកិច្ចទំនាក់ទំនងហៅក្រុមជំនាញកោសល្យវិច្ច័យរបស់ស្នងការរាជធានីភ្នំពេញអោយមកពិនិត្យ ។

ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅឯវត្តចាស់ ដើម្បីស្វែងរកសាច់ញាតិឱ្យមកទទួលស.ពទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព