បណ្តាញសង្គម

ខឹង​ប្រុស​ៗ​មក​ហៅ​ប្រពន្ធ​ឱ្យចេញពីផ្ទះ​ ឃាត់​អត់​ស្តាប់ ទាញ​​​កាំ​បិត​ផ្គាក់ចេញមក​​​​​ផ្អើល​​ភូមិ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ធ្វើសការឃាត់ខ្លួន បន្ទាប់ពីស្ទុះចូលទៅក្នុងផ្ទះទាញកាំបិតផ្គាក់ចេញកា.ប់ បុរស៣ទៅ៤នាក់ដែលបានមកហៅប្រពន្ធចេញពីផ្ទះ ដោយខឹងហាមឃាត់មិនស្គាប់ ។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩ និង២០នាទីព្រឹកថ្ងៃទី២១ មេសា នៅចំណុច ផ្លូវជាតិលេខ៥ ក្នុងភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ជនសង្ស័យខាងលើ ដែលកាន់កាប់អាវុធខុសច្បាប់(កាំ.បិតផ្គា.ក់) មានឈ្មោះមីន រ៉ាហ្វី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្នាក់នៅ ផ្ទះគ្មានលេខកន្លែងកើតហេតុខាងលើ មានសារធាតុញៀន ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងកាំបិតផ្គាក់ចំនួន១។ តាមនគរបាលអោយដឹងថា នៅមុនពេល កើតហេតុ មានបុរស៣ទៅ៤នាក់ បានមកហៅប្រពន្ធបុរសរូបនោះចេញពីផ្ទះ ហើយជនបង្ក បានឃាត់ តែប្រពន្ធមិនស្តាប់ក៍ផ្ទុះកំហឹង បានស្ទុះចូលទៅក្នុងផ្ទះហើយទាញកាំបិតផ្គាក់មក ដេញកាប់អ្នកទាំងនោះ ព្រមទាំងអ្នកជិតខាង ។

តាមព័ត៌មានអោយដឹងថា ខណះនោះ បង្កអោយមានការភ្ញាក់ផ្អើល ហើយ ប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលចុះទៅអន្តរាគមន៍ ឃាត់ខ្លួនតែម្តង។ ជនសង្ស័យ ត្រូវបាននគរបាលបញ្ចូន ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២រួចបញ្ជូន ទៅកាន់អធិការដ្ឋាន ខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព