បណ្តាញសង្គម

បុរស​៦​នាក់ ជុំ​គ្នា​ផឹកស៊ី​ល្មើស​នឹង​បម្រាម បញ្ជូន​ទៅ​តុលាការ ព្រឹកនេះ

រាជធានីភ្នំពេញ ៖ បុរស៦នាក់ជួបជុំគ្នាផឹកស៊ី ល្មើសនឹងបម្រាម ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២១ មេសា ២០២១នេះ ។

សូមបញ្ជាក់ថា បុរសទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុម មានគ្នា៦នាក់ បានជួបជុំផឹកស៊ីផ្ទុយពីច្បាប់ ស្តីពីការប្រឆាំងនឹងជំងឺកូវីដ-១៩ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងដើម្បីចាប់ឃាត់ខ្លួនជនផឹកស៊ីទាំងនោះ យកមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព