បណ្តាញសង្គម

កម្លាំង​អន្តរា​គម​ន៏ ចុះ​ល្បាត​នៅ​តំបន់​ក្រហម ឃាត់ខ្លួន​ជនអនាថា ១​ក្រុម​កំពុង​ជក់​គ្រឿងញៀន

រាជធានីភ្នំពេញ ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះត្រួតពិនិត្យទីតាំងបិទខ្ទប់ ក្នុងតំបន់ក្រហម ក្នុងសង្កាត់បឹងកក់ទី២ ភូមិ២៣ ដើម្បីពង្រឹងកងកម្លាំងទាំងអស់ ត្រូវតែអនុវត្តការងារឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសតំបន់រងការឆ្លងកូវីសដ-១៩ខ្លាំង ក្នុងតំបន់ក្រហម ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ។

ក្រោយពីកងកម្លាំងអន្តរាគមន៏ពិសេសរបស់អគ្គស្នងការនគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បន្តធ្វើការចុះល្បាតនៅតំបន់ក្រហម ក៏បានប្រទះឃើញ និងបានប្រមូលជនអនាថា ជក់ថ្នាំញៀន នៅអគាសំណង់ទុកចោលមួយកន្លែង ស្ថិតនៅផ្លូវ R10 សង្កាត់បឹងកក់ ។ ជនអនាថា ចំនួន ៦នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព