បណ្តាញសង្គម

ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​ជិត​ទូក​ដឹក​ភ្ញៀវ​ទេស​ចរណ៍ ផ្អើល​អស់​ពលរដ្ឋ​រស់នៅ​ក្បែរ​មាត់​ព្រែក

ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរមាត់ព្រែក បានប្រទះឃើញសាកសព.ជនបរទេសម្នាក់ស្លា.ប់នៅក្នុងទឹកព្រែកកំពង់បាយ នៅក្បែរច្រាំង និងជិតទូកដឹកភ្ញៀវទេសចរណ៍ បង្កឱ្យមានការភ្ញាក់ផ្អើល រួចក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីមកពិនិត្យសាកស.ព កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។

សេចក្តីរាយការណ៍បន្តថា បន្ទាប់មកក៏មានសមត្ថកិច្ចជំនាញ និងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត រួមនឹងលោកវេជ្ជបណ្ឌិតមកពិនិត្យសាកស.ពជនរងគ្រោះ។ ក្រោយមកកម្លាំងសមត្ថកិច្ច ក៏បានលើកសាកស.ពជនរងគ្រោះឡើងលើគោក ដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យ ក្រែងការស្លា.ប់របសប់ជនរងគ្រោះនេះ ដោយសារករណីឃាត.កម្ម។

សេចក្តីរាយការណ៍បន្តទៀតថា ក្រោយមក សមត្ថកិច្ចបានធ្វើការពិនិត្យជាជំហានដំបូង គឺឲ្យក្រុមគ្រូពេទ្យយកសំណាកជនរងគ្រោះទៅធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ហើយការពិនិត្យ និងធ្វើតេស្តសាកស.ពជនរងគ្រោះនោះឃើញថា គឺអវិជ្ជមាន។

បន្ទាប់មកទើបសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកស.ពជនរងគ្រោះឃើញថា នៅនឹងខ្លួនសាកស.ពជនរងគ្រោះមានពាក់ម៉ាស់មកក្រោមចង្កា ពាក់ស្បែកជើងបាតាជ្រុះមួយចំហៀងនៅសល់ម្ខាង នៅលើដងខ្លួនសាកស.ពវិញមិនមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យថាជាករណីឃាត.កម្មឡើយ។ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះគឺស្លា.ប់ដោយសារលង់ទឹក ហើយជនរងគ្រោះមានឈ្មោះ TRIGLIA GIOVANNI ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិ អ៊ីតាលី ។

បើយោងតាមប្រភពព័ត៌មានពីជនបរទេសដូចគ្នា បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះរូបនេះជាមនុស្សចូលចិត្តពិសារគ្រឿងស្រវឹង ហើយដើរគ្មានគោលដៅពិតប្រាកដឡើយ រីឯការស្នាក់នៅក៏មិនពិតប្រាកដដែរ។រីឯប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុវិញ ក៏បានឲ្យដឹងដូចៗគ្នាផងដែរថា គេតែងតែធ្លាប់ឃើញជនរងគ្រោះជាជនបរទេសរូបនេះ នៅពេលល្ងាចៗតែងតែដើរម្នាក់ឯងនៅក្បែរកន្លែងចតទូកដឹកភ្ញៀវទេសចរណ៍នេះជាញឹកញាប់ ប៉ុន្តែមិនដឹងថា តើគាត់ស្នាក់នៅកន្លែងណាទេ?

ហើយពលរដ្ឋដែលធ្លាប់ឃើញគាត់ដើរមកលេងចំណុចនេះ ក៏មិនបានចាប់អារម្មណ៍រឿងអ្វីរបស់ជនរងគ្រោះនោះដែរ គ្រាន់តែមានអ្នកខ្លះសង្ស័យថា ជាមនុស្សស្រវឹងស្រា ខ្លះទៀតសង្ស័យថាទំនងជាមនុស្សបែកថ្នាំចឹងទៅ ហើយអ្នកដែលធ្លាប់ឃើញទាំងនោះ ក៏មិនចាប់អារម្មណ៍ចំពោះជនបរទេសរូបនេះដែរ ស្រាប់តែនៅព្រឹកនេះ ក៏ត្រូវគេប្រទះឃើញជនរងគ្រោះស្លា.ប់នៅក្នុងទឹកនេះតែម្តង។

បន្ទាប់ពីពិនិត្យសាកស.ពរួច សមត្ថកិច្ចជំនាញក៏បានទំនាក់ទំនងទៅស្ថានទូត ដើម្បីប្រគល់សាកស.ពជនបរទេសរូបនេះជូនក្រុមគ្រួសារយកទៅស្រុកកំណើតរបស់ខ្លួនវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរបស់ខ្លួន៕

ដកស្រង់ពី៖កោះសន្តិភាព