បណ្តាញសង្គម

អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​តុក្កតា ក្នុង​ក្រុង​តា​ខ្មៅ ត្រូវ​កម្លាំង​នគរបាលជួយពន្លត់ រលត់​ទាំងស្រុង

ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីអគ្គីភ័យឆាប់ឆេះរោងចក្រផលិតតុក្កតាធ្វើអំពីថ្ម មួយកន្លែងដែលស្ថិតនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកណ្ដាលចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ករណីអគ្គីភ័យនេះផងដែរ ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងកម្លាំងក្រោមឱវាទ ចុះអន្តរាគន៍ពន្លត់អគ្គិភ័យភ្លាមៗ រហូតរលត់បានទាំងស្រុង នាព្រលប់ថ្ងៃដដែល នៅចំណុចរោងចក្រផលិតតុក្កតា «ច្រាងហ៊ួរ ខេមបូឌា អិនធឺប្រាយ» ចំណុចឃ្លាំងបាញ់ថ្នាំ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មូលហេតុឆេះនេះ គឺបណ្តាលមកពីជាងផ្សារជើងកង្ហារ ធ្លាក់កំទេចផ្កាភ្លើង មកលើតុក្កតា បណ្តាលអោយឆាបឆេះតែម្តង ។ ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន០៣គ្រឿង និងរថយន្តបញ្ជាការដ្ឋានអង្គរក្សចំនួន០៣គ្រឿង បានរលត់ទាំងស្រុង ។ ចំណែកសម្ភារខូចខាតមិនទាន់សន្និដ្ឋានបាននៅឡើយម្ចាស់មិនទាន់បានបំភ្លឺ ៕

ដកស្រង់ពី៖កោះសន្តិភាព