បណ្តាញសង្គម

ប្រតិបត្តិការ​​២​ថ្ងៃ ចាប់​ជនសង្ស័យ​៤​នាក់ ដកហូត​គ្រឿងញៀន ៣​កញ្ចប់​ធំ នៅ​ស្រុក​ពាម​រក៍

ខេត្តព្រៃវែង ៖ ជនសង្ស័យ ដែលជាមុខសញ្ញា អ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន ៤នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់ធំ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០២ មិថុនា ២០២១ នៅចំណុចរង្វង់មូលត្រីកោណ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង ។

ជនសង្ស័យត្រូវចាប់ឃាត់ខ្លួនបានចំនួន ៤នាក់ រួមមាន ៖ ទី១, ឈ្មោះ យុទ្ធ ជាតិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង លទ្ធផលធ្វើតេស្ត(វិជ្ជមាន) ។

ទី២, ឈ្មោះ ម៉ែវ សុវណ្ណារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៏ ខេត្តព្រៃវែង លទ្ធផលធ្វើតេស្ត(វិជ្ជមាន) ។

ទី៣, ឈ្មោះ ប៉ុក ស៊ាងឡេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងទូរស័ព្ទ រស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៏ ខេត្តព្រៃវែង លទ្ធផលធ្វើតេស្ត(វិជ្ជមាន) ។ និងទី៤, ឈ្មោះ ជា គីមហុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិ៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង លទ្ធផលធ្វើតេស្ត(វិជ្ជមាន) ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២មិថុនា ពេលចាប់ឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់នេះភ្លាម បានឆែកឆេរលើខ្លួនពួកគេ រកឃើញវត្ថុតាងម្ស៉ៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ធំ និងដកហូតបាន ម៉ូតូចំនួន០២គ្រឿង ។

លុះស្អែកឡើង ថ្ងៃទី៣ មិថុនា កម្លាំងទំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងអាជ្ញាធរមូលដ្ឋានស្រុកពាមរក៍ បានធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ ជា គីមហុង (ដោយមានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា គុជ គីមឡុង) បានរកឃើញវត្ថុតាងម្សៅ ក្រាមពណ៌សថ្លា ចំនួន ២កញ្ចប់ធំទៀត (សង្ស័យជាថ្នាំញៀន) រួមទាំងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីបន្តនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព