បណ្តាញសង្គម

ស៊ីឈ្នួល​ផ្សារ​ដែក ធ្វើ​ផ្ទះ លើកដែក មិន​ប្រយ័ត្ន ប៉ះ​ខ្សែភ្លើង ឆក់ ធ្លាក់​ពីលើ​ដំបូល ​

បន្ទាយមានជ័យ៖ បុរសម្នាក់ ស៊ីឈ្នួលផ្សារដែក ធ្វើផ្ទះ នៅពេលលើកដែក មិនប្រយ័ត្ន ប៉ះខ្សែភ្លើង ឆក់ ធ្លាក់ពីលើដំបូល បណ្តាលឲ្យបាត់បង់ជីវិត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

លោកវរៈសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានប្រាប់ថា ជនរងគ្រោះ ដែលបាត់បង់ជីវិត ដោយសារឆក់ចរន្តអគ្គិសនីនោះ មានឈ្មោះ សៀន ប៊ុនអឿត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា នៅពេលជនរងគ្រោះ ត្រូវបានឆ្លងចរន្តអគ្គិសនី ឆក់ ខណៈរូបគេ បានស៊ីឈ្នួលផ្សារដែក ធ្វើផ្ទះអ្នកជិតខាង ជាមួយជាង ២ ទៅ ៣ នាក់ ហើយពេលកំពុងធ្វើការ ដោយផ្សារដែកដំបូលលើ ហើយបានលើកដែក បម្រុងផ្សារ ក៏បានប៉ះខ្សែបណ្តាញភ្លើងធំ បណ្តាលឲ្យឆក់ ធ្លាក់ពីលើដំបូល សន្លប់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ក៏បានស្លាប់។

លោកវរៈសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន កម្លាំងជំនាញ បានចុះទៅពិនិត្យសាកសពជនរងគ្រោះ ហើយបានបញ្ជាក់ថា ពិតជាស្លាប់ដោយឆក់ចរន្តអគ្គិសនី នៅពេលលើកដែក មិនប្រយ័ត្ន ប៉ះខ្សែបណ្តាញភ្លើងធំ។ បន្ទាប់ពីត្រួតពិនិត្យ កម្លាំងជំនាញ បានអនុញ្ញាតឲ្យក្រុមគ្រួសារ ធ្វើបុណ្យសពតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព