បណ្តាញសង្គម

សមត្ថកិច្ច​ស្ទាក់​ចាប់​បាន ប្រហិត​ចម្រុះ សាច់​មាន់ និង​ជើងមាន់ ខូចគុណភាព​ជាង​៥​តោន

ខេត្តបាត់ដំបង ៖ ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាន នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ។

បើតាមប្រភពពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានអោយដឹងថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា(ក.ប.ប.)ខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីគយចល័តតំបន់៤ ដើម្បីធ្វើការត្រួតពិនិត្យ ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម ដែលមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាននៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្រោយធ្វើការត្រួតពិនិត្យចប់សព្វគ្រប់រួចមក សមត្ថកិច្ច និងមន្ត្រីគយ បានប្រគល់ទំនិញខូចគុណភាព និងវត្ថុតាងឲ្យសាខា ក.ប.ប. ខេត្តបាត់ដំបង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព