បណ្តាញសង្គម

ប្រមូល​ចោរឆក់​ជនបរទេស នៅ​ក្រុង​មាត់សមុទ្រ បាន ៨​នាក់ បញ្ជូនទៅ​តុលាការ​

ខេត្តព្រះសីហនុ៖ មុខសញ្ញាចោរឆក់ចំនួន ៨ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តព្រសីហនុ បង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃ២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីរង់ចាំទទួលទោសតាមផ្លូវច្បាប់។

ការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាឆក់ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥ រសៀលថ្ងៃទី២៤ ខែមិថុនា នៅចំណុចផ្លូវចំណោទ ចុះទៅស្ពានអូរសំអាត ស្ថិតក្នុងក្រុមទី១២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានអំពើឆក់មួយបានកើតឡើង បង្កដោយជនល្មើសមានគ្នា ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង មិនស្គាល់ម៉ាក ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ២គ្រឿង (ម៉ាក IPHONE11 PRO MAX 256G ពណ៌ខៀវ និងម៉ាក HUAWEI) របស់ជនរងគ្រោះ ជានារីជនជាតិវៀតណាម ខណៈដែលជនរងគ្រោះ កំពុងជិះម៉ូតូជាមួយមិត្តភក្តិតាមផ្លូវ។

លុះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៤០នាទី នៅចំណុចរង្វង់មូលឆ្នេរ ៧ជាន់ចាស់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះ សីហនុ មានករណីលួចចោរឆក់ទូរស័ព្ទដៃ មួយលើកទៀត បង្កដោយជនសង្ស័យ ៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ២គ្រឿង (ម៉ាកហុងដាសេ១១០ “សង់ប៊ិក” ពណ៌ ខ្មៅ និងម៉ាក SCOOPY ពណ៌ក្រហម) បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE 12 ពណ៌ខៀវ របស់ជនរង គ្រោះជាបុរសជនជាតិចិន ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងតាមផ្លូវ ហើយជនរងគ្រោះជិះម៉ូតូដេញតាមជនសង្ស័យ ដែលជិះម៉ូតូម៉ាក SCOOPY ពណ៌ក្រហម បានដោះមួកការពារវាយទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ បាក់ដៃទាំងសងខាង រងរបួសធ្ងន់ ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ បានដេញតាមជនសង្ស័យ និងផ្សព្វផ្សាយតាមវិទ្យុទាក់ទងឲ្យជួយស្ទាក់ចាប់ជនសង្ស័យ តែពួកវាបានជិះម៉ូតូបំបែកផ្លូវគ្នា ហើយកម្លាំងសមត្ថកិច្ច ក៏បានដេញតាម រហូតដល់ចំណុចដីឡូត៍កន្លែងលើភ្នំ ស្ថិតនៅក្រុមទី១៧ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ជនសង្ស័យ ដែលជិះម៉ូតូម៉ាកហុងដាសេ ១១០(សង់ប៊ិក) បានប្លុងម៉ូតូចោល រត់គេចខ្លួន ចូលក្នុងព្រៃ កម្លាំងសមត្ថកិច្ចយើង បានបន្តរុករកក្នុងព្រៃ រកឃើញទូរស័ព្ទដៃ ២គ្រឿង (ម៉ាក IPHONE6 ពណ៌ទឹកប្រាក់ និងម៉ាក OPPO ពណ៌ទឹកប្រាក់) ដែលជនសង្ស័យបានជ្រុះ។

បន្ទាប់មក កម្លាំងសមត្ថកិច្ច បានបន្តការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១ និង៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមិថុនា ទើបឃាត់ ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ បានជាបន្តបន្ទាប់ចំនួន ៨នាក់។

ក្នុងនោះ ជនរងគ្រោះ ក៏បានមកដាក់បណ្តឹង នៅសមត្ថកិច្ចភ្លាម។ ជនរងគ្រោះម្នាក់ ឈ្មោះ NGUYEN THIMONG TIEN ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែនលេខៈ C2800732 មានទីលំនៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។

សម្ភារៈ បាត់បង់ រួមមាន៖ ទូរស័ព្ទដៃ ២គ្រឿង (ម៉ាក IPHONE6 ពណ៌ទឹក ប្រាក់ និងម៉ាក OPPO ពណ៌ទឹកប្រាក់) និងម្នាក់ឈ្មោះ TIAN ZHANGQUAN ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនជីវហាវ លិខិតឆ្លងដែនលេខ E51034837 ស្នាក់នៅក្រុមទី៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

សម្ភារៈបាត់បង់ រួមមាន ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE 12 ពណ៌ខៀវ និងរងរបួសធ្ងន់ បាក់ដៃទាំងសងខាង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ ជនសង្ស័យជាមុខសញ្ញាឆក់ទាំង ៨នាក់នោះ មាន៖ ១.ឈ្មោះ វ៉ើន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។

២.ឈ្មោះ វ៉ើន វណ្ណី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ៣.ឈ្មោះ លាង បៃតង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

៤.ឈ្មោះ ជន វីរៈយុត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ ៥.ឈ្មោះ ប៉ុង រស្មី ហៅ ត្រេន ឬ ជ្រុយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករទូកនេសាទ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ ៦.ឈ្មោះ យន់ សុខលីន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។

៧.ឈ្មោះ ណាក់ កែវ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ៨.ឈ្មោះ ម៉ៅ តុងហុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យក រួមមាន៖ ទូរស័ព្ទចំនួន ៦គ្រឿង (ម៉ាក IPhone X ពណ៌ស ១គ្រឿង ម៉ាក IPhone6 ពណ៌ទឹកមាស ១គ្រឿង ម៉ាកOPPO ចំនួន ២គ្រឿង ពណ៌ខ្មៅ ១ និងពណ៌ទឹកមាស ១គ្រឿង ,ម៉ាក LG-G6 ពណ៌ប្រផេះ ១គ្រឿង និងម៉ាក China Mobile ពណ៌ទឹកមាស ១គ្រឿង។

ម៉ូតូ ៣គ្រឿង (១-ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅលេខ តួ-ម៉ាស៊ីន៥៦១០០៧៩ ស្លាកលេខ ព្រះសីហនុ ១I-៤៨៨៩ , ២-ម៉ាកហុងដាឌ្រីម ” សងប៊ិច១១០ ” ពណ៌ក្រហម លេខតួ-លេខម៉ាស៊ីន ៨០០៦៣៥៤ ពាក់ស្លាកលេខ កណ្ដាល ១S-២៩៣៥ , ៣-ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ឡើងស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ លេខតួ-លេខម៉ាស៊ីន៩១៣២៨៥៣ គ្មានស្លាកលេខ៕

ដកស្រង់ពី៖កោះសន្តិភាព