បណ្តាញសង្គម

សមត្ថកិច្ចប្រើ ពេលជាងកន្លះម៉ោង បាញ់ពន្លត់អគ្គិភ័យឆេះ ផ្ទះលោកតំណាង រាស្ដ្រប៊ូ ឡាំ

រតនគិរី ៖ កម្លាំងសមត្ថកិច្ច អាជ្ញាធរ និងប្រជាពលរដ្ឋ ជាច្រើននាក់ បានជួយអន្ដរា គមន៍ បាញ់ពន្លត់អគ្គិភ័យ ឆេះផ្ទះលោក តំណាងរាស្ដ្រ ប៊ូ ឡាំ នៅក្រុង បានលុង ដោយប្រើពេល ជាងកន្លះម៉ោង ពោលបានរលត់ ទាំងស្រុង នៅវេលាម៉ោង ជាង៤រសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបាន ឱ្យដឹងថា មូលហេតុ ដែលនាំឱ្យមាន អគ្គិភ័យខាងលើ នេះ កើតឡើងបណ្ដាល មកពីទុស្សេខ្សែភ្លើង ហើយការឆេះនេះ បានកើតឡើង នៅផ្ទះរបស់លោក។សមត្ថកិច្ចបានបន្ដទៀតថា ប្រតិបត្ដិការ ពន្លត់អគ្គិភ័យ បានធ្វើឡើងដោយ ប្រើរថយន្ដ ចំនួន២គ្រឿង ។

យ៉ាងណាក៏ដោយ អគ្គិភ័យខាងលើនេះ ត្រឹមបំផ្លាញ ទ្រព្យសម្បត្ដិ និងសម្ភារ មួយចំនួនប៉ុណ្ណោះ តែមិនបណ្ដាល ឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត នោះទេ ៕


ដកស្រង់ពីៈ ដើមអម្ពិល