បណ្តាញសង្គម

ឆាកប្រយុទ្ធ​គ្នា លើ​សួនច្បារ​ចេនឡា បណ្តាល​អោយ​​បុរស​អានា​ថា និង​អ្នក​រើស​អេតចាយ ចូល​ពេទ្យ ទាំង ២​នាក់​

រាជធានីភ្នំពេញ៖ បុរសជាអ្នករើសអេតចាយម្នាក់ បានរងរបួសបែកក្បាល និងបុរសអានាថា បានរងរបួសធ្ងន់ ទន់ខ្លួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរទាំង ២នាក់ ក្នុងឆាកប្រយុទ្ធយ៉ាងស៊ីសាច់ហុតឈាម នៅលើសួនច្បារ បន្ទាប់ពីមានទំនាស់គ្នា រឿងខ្លីដែកកេះដុតបារី។

ហេតុការណ៍ហឹង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង ១០នាទី ល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចសួនច្បារ ទល់មុខមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសទាំង ២នាក់ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ត្រូវបានសណ្តាប់ធ្នាប់ផ្សារដើមគ និងសមត្ថកិច្ច បញ្ជូនតាមម៉ូតូកង់ ៣ ទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈ។ តាមសាក្សី នៅមុនពេលកើតហេតុ គេឃើញបុរសទាំង ២នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ហើយឈានទៅប្រើហឹង្សាវាយប្រយុទ្ធគ្នា អស់រយៈពេលជាយូរ បណ្តាលអោយភាគីម្ខាង រងរបួសធ្ងន់ ដេកដួលនៅលើស្មៅ និងម្ខាងទៀត បានរងរបួសបែកក្បាល។

ប្រភពព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ ដែលជាអ្នករើសអេតចាយ បានទៅសម្រាកលើសួនច្បារ ហូបបាយ និងផឹកស្រាផងដែរ ខណៈនោះបុរសអានាថា ដែលកំពុងអង្គុយលើសួនដូចគ្នា ក៏បានទៅខ្ចីដែកកេះពីអ្នករើសអេតចាយនោះ តែគាត់ ពុំអោយ។

ព័ត៌មានបានអោយដឹងទៀតថា នៅពេលនោះ បុរសអានាថា ក៏បាននិយាយថា ដែកកេះនោះ ជារបស់ខ្លួន ហើយក៏មានការឈ្លោះគ្នា និងឈានទៅវាយតប់គ្នា បណ្តាលអោយអ្នករើសអេតចាយ បែកក្បាល ឈាមហូរ ហើយបុរសអានាថា ទ្រមខ្លួន។

បន្ទាប់ពីប្រើហឹង្សា សន្តិសុខផ្សារដើមគ បានទៅជួយឃាត់ តែបុរសអនាថា បានវ៉ៃទាំងសន្តិសុខថែមទៀត ក៏ត្រូវបានសន្តិសុខ ចាប់ក្រៀកជាប់។ បុរសទាំង ២នាក់ រងរបួសរៀងៗខ្លួនហើយ ត្រូវបាននគរបាល រួមទាំងសន្តិសុខផ្សារ ហៅម៉ូតូកង់ ៣ បញ្ជូនទៅកាន់មន្ទីរពេទ្យទាំង ២នាក់៕

ដកស្រង់ពី៖កោះសន្តិភាព