បណ្តាញសង្គម

អាសូរ​ខ្លាំង​ណាស់​! ទារិកា​ទើប​អាយុ​១០​ខែ​ត្រូវ​រលាក​ទឹក​ក្តៅ​រហូត​ដល់​ស្លា​.​ប់

ខេត្តកំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទារិកាអាយុ១០ខែម្នាក់បានស្លា.ប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ល្ងាច នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈពេលដែលទារិការូបនោះបានទាញកំសៀវទឹកក្តៅ ស្រោចលើខ្លួន ។

យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ទារិការរងគ្រោះខាងលើមានឈ្មោះ ហូ លៀងគី អាយុ១០ខែ មានឪពុកឈ្មោះ ហូ ប៊ុនធឿន អាយុ៤២ឆ្នាំ និងម្ដាយឈ្មោះ មន ស្រីណែត អាយុ២៩ឆ្នាំ ហើយក្រុមគ្រួសារនេះ មានទីលំនៅក្នុងភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ម្ដាយបានយកឆ្នាំងដាំទឹក លុះពេលទឹកពុះហើយក៏បានយកមកចាក់ចូលក្នុងកំសៀវទឹក រួចក៏យកឆ្នាំងទៅទុក ស្រាប់តែរំពេចនោះ ទារិការងគ្រោះក៏បានទាញ កំសៀវទឹកក្តៅមកស្រោចលើខ្លួន បណ្ដាលឲ្យរលាក និងរងរបួសជាទម្ងន់តែម្តង ក្រោយមកក៏បានស្លា.ប់យ៉ាងអាណោចអាធ័ម ។ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចក៏បានប្រគល់ស.ពទារិកាទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ហើយព័ត៌មានខាងលើនេះ ក៏ជាសារមួយសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋដែលមានកុមារតូចៗ គួរតែប្រុងប្រយ័ត្នមិនត្រូវឲ្យនៅជិតទឹកក្តៅ ឬវត្ថុអ្វីផ្សេងទៀតដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់កុមារឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព