បណ្តាញសង្គម

គ្រឿងញៀនជិត ២គីឡូក្រាម ចូលវាយលុក​ក្នុងហាងជំនោរកង្រី

ខេត្តកំពង់ឆ្នាំង៖ ឈ្មួញគ្រឿងញៀនម្នាក់ និងថ្នាំញៀនជិត ២គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន កាលពីវេលាម៉ោង ៥ និង ៣០ នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខហាងជំនោរកង្រី ក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង នៅមុខក្រុមហ៊ុនកាពីតូល តាមបណ្តោយផ្លូវជាតិលេខ៥។

ជនសង្ស័យ ឈ្មោះ ប៉ន វ៉ាន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាដ។ សមត្ថកិច្ចចាប់យកវត្ថុតាងម្សៅប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១គ.ក្រ ៦៦០.២៨ក្រាម និងទូរស័ព្ទ ១ គ្រឿង។ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី៕ ឃឹម ប៊ុនណាក់

ដកស្រង់ពី៖ កោះសន្តិភាព