បណ្តាញសង្គម

ស្ត្រី​ម្នាក់​ចងក​សម្លាប់ខ្លួន​ជាប់​របង​ផ្ទះ​ដោយ​មិនដឹង​ពី​មូលហេតុ​

ស្ត្រីម្នាក់បានសម្រេចចិត្តយកខ្សែភ្លើងចងកជាប់នឹងរបងផ្ទះបញ្ចប់ជីវិតដោយមិនដឹងពីមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះវង ឈុនលី អាយុ៣៦ឆ្នាំ មុខរបរជាអ្នកអនាម័យ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយខាងជំនាញត្រួតពិនិត្យនិងធ្វើតេស្តរកកូវីដ១៩ ឃើញថាអវិជ្ជមាន ក៏ប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖ រស្មីកម្ពុជា