បណ្តាញសង្គម

កុំប្រើទូរស័ព្ទពេលកំពុងបើកបរ ! ស្លាប់៣នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែកញ្ញាម្សិលមិញ

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន៥លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ និងរបួសធ្ងន់ស្រាល៥នាក់។

នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បើកបរល្បឿនលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ ប្រជែង បត់គ្រោះថ្នាក់ជាដើម៕

ដកស្រង់ពី៖ FreshNews